ខូវីដ-១៩ (វីរុសកូរ៉ូណាប្រភេទថ្មី) - ព័ត៌មាន សេវា និងធនធាន នៅរដ្ឋវ៉ាស៊ីនតោន

ខ្សែទូរសព្ទទាន់ហេតុការណ៍ COVID-19៖ ជំនួយសម្រាប់បុគ្គលិក អាជីវកម្ម ការណាត់ចាក់វ៉ាក់សាំង និងជាច្រើនទៀត

ប្រសិនបើអ្នកមានសំណួរអំពី COVID-19 ឬត្រូវការជំនួយណាត់ជួបចាក់វ៉ាក់សាំង សូមហៅទៅ លេខ 1-800-525-0127 ហើយចុច #។ នៅពេលពួកគេឆ្លើយតប សូមនិយាយភាសារបស់អ្នក ដើម្បី ទទួលបានសេវាកម្មបកប្រែ។ ខ្សែទូរសព្ទទាន់ហេតុការណ៍គឺបើកជារៀងរាល់ថ្ងៃ ហើយ ម៉ោងរបស់វាត្រូវ បានរាយនៅលើគេហទំព័ររបស់ Department of Health (មានតែជាភាសាអង់គ្លេសប៉ុណ្ណោះ)។

រាយការណ៍ពីការបំពានអាជីវកម្ម

អាជីវកម្មនានាត្រូវបានតម្រូវឲ្យប្រកាន់យកវិធានការសុខាភិបាល និងសុវត្ថិភាពសមស្របសម្រាប់ បុគ្គលិក និងអតិថិជន។ ប្រសិនបើអ្នកចង់រាយការណ៍ពីការបំពាន សូមហៅទូរសព្ទទៅខ្សែទូរសព្ទទាន់ ហេតុការណ៍ COVID-19 ខាងលើសម្រាប់ជំនួយជាភាសារបស់អ្នក។ អ្នកណាម្នាក់នឹងសួរសំណួរអ្នក អំពីការបំពាន ហើយដាក់បណ្តឹងតាងនាមឲ្យអ្នក។ អ្នកនឹងមិនត្រូវបានតម្រូវឲ្យចែករំលែកឈ្មោះ ឬព័ត៌មានទំនាក់ទំនងរបស់អ្នក ដើម្បីដាក់ពាក្យបណ្តឹងនោះឡើយ។

អ្នកក៏អាចដាក់បណ្តឹងជាភាសាអង់គ្លេសនៅលើ ទំព័ររាយការណ៍ពីការបំពាន COVID-19 ផងដែរ

សូមកត់សម្គាល់ថា ប្រសិនបើអ្នកផ្តល់ឈ្មោះឬព័ត៌មានទំនាក់ទំនងរបស់អ្នក វាអាចត្រូវបានបញ្ចេញ ប្រសិនបើមានអ្នកណាម្នាក់ដាក់សំណើសុំកំណត់ត្រាសាធារណៈសម្រាប់ព័ត៌មាននោះ។ កំណត់ត្រា ដែលបានពិពណ៌នានៅក្នុង សេចក្តីជូនដំណឹងអំពីឯកជនភាពរបស់អភិបាលរដ្ឋ (មានតែជាភាសាអ ង់គ្លេសប៉ុណ្ណោះ) នឹងត្រូវបានបញ្ចេញតាមការទាមទារនៅក្រោម ច្បាប់កំណត់ត្រាសាធារណៈរបស់រដ្ឋ គឺ RCW 42.56

ជំនួយច្រើនទៀតសម្រាប់បុគ្គលិក អាជីវកម្ម និងអង្គការ

ដោយប្រើប្រាស់សេវាកម្មបកប្រែ ខ្សែទូរសព្ទទាន់ហេតុការណ៍អាចបញ្ជូនអ្នកទៅកាន់ការណែនាំទូទៅ និងធនធាន។ ពួកគេក៏អាចជួយអ្នកបំពេញ ទម្រង់បែបបទសំណួរ COVID-19 សម្រាប់អាជីវកម្ម និងបុគ្គលិកផងដែរ ប្រសិនបើអ្នកនៅតែមានសំណួរ។ អ្នកនឹងត្រូវបានគេស្នើសុំព័ត៌មានទំនាក់ទំនង ដូច្នេះអ្នកអាចទទួលបានចម្លើយ។

ព័ត៌មានអាប់ដេតបច្ចុប្បន្ន

សម្រាប់ព័ត៌មានថ្មីបំផុតអំពី COVID-19 រួមទាំងព័ត៌មានអំពីវ៉ាក់សាំងសូមចូលមើល៖

មានការផ្អាកលើការផ្តាច់សេវាកម្ម និងថ្លៃសេវាយឺតយ៉ាវ រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2021 សម្រាប់ថាមពលទាំងអស់ ទូរសព្ទខ្សែលើដី និងឧបករណ៍បណ្ដាញទឹក។ ប្រជាជន ត្រូវបាន លើកទឹកចិត្តឱ្យទូរសព្ទទៅក្រុមហ៊ុនសេវាទឹកភ្លើងរបស់ពួកគេដោយផ្ទាល់ ដើម្បីស្នើសុំជំនួយក្នុងការ បង់វិក្កយបត្ររបស់ពួកគេ។ សម្រាប់ព័ត៌មានបន្ថែម អតិថិជនដែលកំពុងស្វែងរកជំនួយផ្នែកភាសាអាច ទាក់ទងទៅកាន់ខ្សែទូរស ព្ទជំនួយសម្រាប់ការការពារអ្នកប្រើប្រាស់ទាក់ទងនឹងសេវាទឹកភ្លើង និងគណៈកម្មការដឹកជញ្ជូនសម្រាប់សេវាបកប្រែ៖ 1-888-333-9882 ឬ consumer@utc.wa.gov

ត្រូវការជំនួយក្នុងការបង់វិក្កយបត្រទឹកភ្លើងរបស់លោកអ្នកទេ? បើលោកអ្នកមិនអាចមានលទ្ធភាពបង់វិក្កយបត្រភ្លើង ហ្គាស ឬទឹកក្នុងអំឡុងពេលវិបត្តិជំងឺ រាតត្បាត COVID-19 ទេ យើងមានផ្តល់ជូនជំនួយ។

ការបើករដ្ឋ Washington ឡើងវិញ

អភិបាល Jay Inslee បានអំពាវនាវដល់ប្រជាជននៅរដ្ឋ Washington ឱ្យចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃ COVID-19។

ដោយមិនគិតពីស្ថានភាពចាក់វ៉ាក់សាំងរបស់អ្នក អ្នកនៅតែត្រូវចាត់វិធានការ ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃពេលកំពុងស្ថិតនៅទីសាធារណៈ។ នេះរួមបញ្ចូលទាំងការពាក់របាំងមុខ ការស្ថិតនៅ យ៉ាងតិចប្រាំមួយហ្វីតពីអ្នកដទៃ ព្រមទាំងការចៀសវាងហ្វូងមនុស្ស និងកន្លែងដែលមានខ្យល់ចេញ ចូលមិនល្អ។ លើសពីនេះទៀត អ្នកគួរបន្តចៀសវាងការជួបជុំដែលមានទំហំមធ្យម ឬធំ ហើយត្រូវ បន្តតាមដានរោគសញ្ញា COVID-19 ជាពិសេសប្រសិនបើអ្នកនៅក្បែរអ្នកឈឺ។ ប្រសិនបើអ្នក មានអារម្មណ៍ថាមានរោគសញ្ញា COVID-19 សូមធ្វើតេស្ត។

សូមចូលមើលគេហទំព័រស្ដីពីស្ថានភាពរបស់ខោនធី (មានតែជាភាសាអង់គ្លេសប៉ុណ្ណោះ) សម្រាប់ព័ត៌មានបន្ថែមអំពីដំណាក់កាលនៃការបើកខោនធីឡើងវិញនាពេលបច្ចុប្បន្ន។

សកម្មភាពសំខាន់ៗដែលត្រូវបានអនុញ្ញាតបច្ចុប្បន្នមានដូចខាងក្រោម៖

  • សកម្មភាពសំខាន់ៗដូចជាការដើរទិញអីវ៉ាន់ ការចាក់ប្រេងឥន្ធនៈ ការទិញថ្នាំ ឬការណាត់ជួបទាក់ទងនឹងវេជ្ជសាស្ត្រ។
  • ទៅធ្វើការនៅទីតាំងអាជីវកម្មសំខាន់ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ឡើងវិញតាមផែនការរបស់អភិបាល។
  • ទៅយកអាហារខ្ចប់ពីភោជនីយដ្ឋានក្បែរនោះ។ ភោជនីយដ្ឋានបើកសម្រាប់អាហារ ពេលល្ងាចមានកំណត់នៅទីតាំងដំណាក់កាលទី 2 និងទី 3។
  • ទៅដើរលេង និងលេងកីឡានៅខាងក្រៅ ដរាបណាអ្នកអាចរក្សាគម្លាតរាងកាយចម្ងា យពីរម៉ែត្រ (ប្រាំមួយហ្វីត)។ ចូលរួមក្នុងសកម្មភាពកម្សាន្តនៅតាមតំបន់ក្បែរផ្ទះរបស់អ្នក ដើម្បីចៀសវាងការរីករាលដាលដែលអាចកើតមាននៃ COVID-19 នៅខាងក្រៅសហគមន៍រប ស់អ្នក។
  • ការប្រើប្រាស់ឧទ្យានរដ្ឋ និងដីសាធារណៈនៅពេលថ្ងៃសម្រាប់ការនេសាទ ការបរបាញ់ និងគោលបំណងកម្សាន្តផ្សេងៗ។ ការបោះជំរុំត្រូវបានអនុញ្ញាតនៅក្នុងឧទ្យានរដ្ឋនៅក្នុង ខោនធីដែលស្ថិតនៅដំណាក់កាលទី 2 និងទី 3។
កម្មវិធីស្មាតហ្វូនស្ដីពីសារជូនដំណឹងអំពីការប៉ះពាល់របស់ WA
រូប​ភាព
WANotify FlowChart KHMER FINAL

កម្មវិធី WA Notify (ការជូនដំណឹងរដ្ឋវ៉ាស៊ីនតោន) (ហៅកាត់​ផងដែរ​ថា​ Washington Exposure Notifications (ការផ្តល់ដំណឹងពីការប្រឈម​នឹង​ការឆ្លងជំងឺ​នៅរដ្ឋ​វ៉ាស៊ីនតោន​) គឺជា​ឧបករណ៍​ឥតគិតថ្លៃ​ដែល​ដំណើរការ​តាមទូរសព្ទ​ស្មាតហ្វូន​ ដើម្បី​ផ្តល់ដំណឹង​ដល់អ្នកប្រើប្រាស់​ថា​តើ​ពួកគេ​អាច​បាន​ប្រឈម​ទៅនឹង​ការឆ្លងជំងឹ COVID-19 ដែរឬអត់ ដោយមិនមានការចែករំលែកព័ ត៌មានផ្ទាល់ខ្លួនណាមួយឡើយ។   វាមានលក្ខណៈឯកជន​ទាំង​ស្រុង​ និង​មិន​ដឹងថា​តើអ្នកជានរណា ឬ​តាមដានថា​តើអ្នក​ទៅទីណា​នោះទេ​។

តើ​ខ្ញុំ​​បន្ថែម​​កម្មវិធី WA Notify នៅលើទូរសព្ទរបស់ខ្ញុំ​យ៉ាង​ដូចម្តេច​?

នៅលើទូរសព្ទ​អាយហ្វូន​ ត្រូវបើកដំណើរការកម្មវិធី Exposure Notifications នៅក្នុង Setting (ការកំណត់)៖

  • ចូលទៅកាន់ Setting (ការកំណត់)
  • ស្ក្រូលចុះក្រោមទៅកាន់ពាក្យ Exposure Notifications
  • ចុចលើពាក្យ “Turn On Exposure Notifications (បើកការជួនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ)”
  • ជ្រើសរើសពាក្យ United States (សហរដ្ឋអាមេរិក)
  • ជ្រើសរើសពាក្យ Washington (វ៉ាស៊ីនតោន)

នៅលើ​ទូរសព្ទ​ដែលមានប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ​៖

  • សូមចូលទៅកាន់ Google Play Store
  • ហើយទាញយកកម្មវិធី WA Notify

នៅលើប្រព័ន្ធប្រតិបត្តិការ​អ៊ែនដ្រយ​ ឬ​ទូរសព្ទអាយហ្វូន​ សូម​ស្គែន​កូដ QR៖

WA Notify QR code

តើ​វាមានដំណើរការ​ដូចម្តេច​?

នៅពេលអ្នក​ដំណើរការ​កម្មវិធី​  WA Notify ទូរសព្ទរបស់អ្នក​ ធ្វើការ​ផ្លាស់ប្តូរ​លេខកូដ​ចៃដន្យ ឬលេខកូដ​អានាមិក​ជាមួយទូរសព្ទ​របស់មនុស្សដែលនៅក្បែរអ្នក ដែល​ពួកគេក៏​​ដំណើរការ​កម្មវិធី​ WA Notify នេះ​ដែរ​។ កម្មវិធី​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ប៊្លូ​ធូស​ថាមពល​ទាបដែលថែរក្សា​នូវ​ឯកជនភាព​របស់អ្នក​ និង​ផ្លាស់ប្តូរ​លេខកូដ​ចៃដន្យទាំងនេះ​ ដោយមិន​បង្ហាញ​ព័ត៌មានណាមួយ​អំពី​​អ្នក​ឡើយ​។ ប្រសិនបើអ្នក​ប្រើប្រាស់កម្មវិធី​ WA Notify ផ្សេងទៀត​ដែលអ្នក​បាននៅក្បែរ​កាលពី​ពីរសប្តាហ៍​មុន​ ធ្វើ​តេស្ត​វិជ្ជមាន​​រកឃើញ​ជំងឺ​ COVID-19  ហើយ​អនុវត្តតាម​ជំហាន​ក្នុងការ​ផ្តល់ដំណឹង​ជា​អានាមិក​ទៅដល់អ្នកផ្សេងទៀត​ នោះអ្នក​នឹង​ទទួលបានការផ្តល់​ដំណឹង​អានាមិក​​មួយប្រាប់ថា​ អ្នក​បាន​ប្រឈមទៅនឹង​ការឆ្លងជំងឺ​ដែលអាច​កើត​មាន​​។ នេះ​អនុញ្ញាត​ឲ្យអ្នក​ទទួលបានការថែទាំ​ដែល​អ្នក​ត្រូវការ​យ៉ាង​ឆាប់រហ័ស​ និង​ជួយ​ការពារ​អ្នក​ពី​​ការឆ្លងរីករាលដាលនៃ​ជំងឺ​ COVID-19 ទៅមនុស្ស​ដែលនៅជុំវិញអ្នក​។​

ការគណនា​មួយនឹង​ប្រើប្រាស់គណិតវិទ្យា​ដើម្បី​កំណត់ពីហេតុការណ៍​ដែល​អាច​ចម្លង​ជំងឺ​ COVID-19 ដែលអាចកើត​មាន​ ពីមនុស្ស​ដែល​ស្ថិតនៅ​ចម្ងាយ​សុវត្ថិភាព​ ឬ​ក្នុង​ចម្ងាយ​ជិត​គ្រប់គ្រាន់ដែលអ្នក​មិនចាំបាច់​ត្រូវ​ការ​ក្រើនរំលឹក​នោះទេ​។ កម្មវិធី​WA Notify នឹង​គ្រាន់តែ​ផ្តល់ដំណឹង​ដល់អ្នក​ថា​តើ​អ្នកអាចនឹងបាន​ប្រឈមនឹង​ការឆ្លងជំងឺ​ដែរឬទេ​។ ដូច្នេះ​ ការមិនទទួលបាន​ការជូនដំណឹង​ ក៏មិនអីដែរ​។

កម្មវិធី​ WA Notify មានផ្តល់ជូន​ច្រើនជាង​ 30ភាសា​ ដើម្បី​​ឲ្យ​ អ្នកស្នាក់នៅទីក្រុង​វ៉ាស៊ីនតោន​​ជាច្រើននាក់​អាច​ចូល​ទៅប្រើប្រាស់កម្មវិធីនេះ​បានតាមដែលអាច​ធ្វើបាន​។

របៀបក្នុងការរាយការណ៍អំពីលទ្ធផលតេស្តនៅផ្ទះឃើញវិជ្ជមាន

អ្នកដែលបានទិញប្រអប់ឧបករណ៍ធ្វើតេស្តនៅតាមបញ្ជរ ហើយទទួលបានលទ្ធផលវិជ្ជមាន គួរតែទូរសព្ទទៅកាន់ខ្សែទូរសព្ទបន្ទាន់ជំងឺ COVID-19 លេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា # (ចុចលេខ 7 សម្រាប់ភាសាអេស្ប៉ាញ) ភ្លាមៗនៅពេលដែលពួកគេទទួលបានលទ្ធផល។ ខ្សែទូរសព្ទបន្ទាន់នេះ​អាចដំណើរការពីថ្ងៃចន្ទ ពីម៉ោង 6 ព្រឹក ដល់ម៉ោង 10 យប់ ហើយពីថ្ងៃអង្គារ៍ ដល់ថ្ងៃអាទិត្យ (និងថ្ងៃឈប់សម្រាកដែលត្រូវបានអនុវត្ត) ចាប់ពីម៉ោង 6 ព្រឹក ដល់ម៉ោង 6 ល្ងាច មានជំនួយផ្នែកភាសាសម្រាប់ផ្ដល់ជូន។

នៅពេលដែលអ្នកទូរសព្ទទៅ សូមកុំភ្លេចប្រាក់ពួកគេឲ្យដឹងថាអ្នកគឺជាអ្នកប្រើប្រាស់ Washington Exposure Notification (WA Notify, ឧបករណ៍ជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺនៃរដ្ឋវ៉ាស៊ីនតោន)។ បុគ្គលិកខ្សែទូរសព្ទបន្ទាន់អាចផ្ដល់ជូនអ្នកនូវតំណផ្ទៀងផ្ទាត់មួយដែលអ្នកអាចប្រើប្រាស់ដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់ WA Notify ផ្សេងទៀតដែលពួកគេអាចត្រូវបានប្រឈមនឹងការឆ្លងជំងឺ។

សូមបញ្ជាក់៖ WA Notify គឺជាឧបករណ៍ជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ។ វាមិនត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ដើម្បីបញ្ចូលលទ្ធផលតេស្តរបស់ពួកគេនោះទេ។

តើ​ឯកជនភាពរបស់ខ្ញុំ​ត្រូវបានការពារដែរឬទេ​?

កម្មវិធី​ WA Notify គឺផ្អែកលើបច្ចេកវិទ្យា​ Google Apple Exposure Notification ដែល​បានបង្កើតឡើង​ដើម្បីការពារឯកជនភាព​របស់​អ្នក​។ វាដំណើរការ​ស្របជាមួយកម្មវិធីផ្សេងទៀត ដោយមិន​ប្រមូល ​ឬ​បង្ហាញ​ប្រាប់ពីទីតាំង​ឬ​ទិន្នន័យផ្ទាល់ខ្លួនឡើយ ហើយ​មិន​ចាំបាច់ត្រូវ​ដឹង​ថា​តើអ្នកជា​នរណា​ឬ​នៅកន្លែងណា ទើប​​ដំណើរការ​ប្រកបដោយប្រសិទ្ធភាព​នោះទេ​​។​ ដោយគ្រាន់តែប្រើប្រាស់ថាមពល​ប៊្លូធូស​បន្តិចបន្តួច​ប៉ុណ្ណោះ ថ្មទូរសព្ទ​របស់អ្នក​មិន​រងការប៉ះពាល់ទេ​​​។

ការចូលរួមរបស់អ្នក គឺជាការ​ស្ម័គ្រចិត្តទាំងស្រុង​។ អ្នកប្រើប្រាស់​ អាច​ជ្រើសរើសចូលរួម ឬ​ចាកចេញ​ពីកម្មវិធីបានគ្រប់ពេល​។​ សម្រាប់ព័ត៌មានបន្ថែម​អំពីរបៀបការពារ​ឯកជនភាព​របស់អ្នកប្រើប្រាស់ សូមមើល​ គោលនយោបាយ​ឯកជនភាព​របស់កម្មវិធី WA Exposure Notifications។

តើការផ្តល់​ដំណឹង​នេះ​មានលក្ខណៈដូចម្តេច​?

មានការផ្តល់ដំណឹង​ពីរប្រភេទ​ដែលអ្នកអាច​នឹង​ទទួលបាន​។ អ្នកដែល​ធ្វើតេស្ត​វិជ្ជមាន​ នឹង​ទទួល​បាន​សារជាអក្សរ​អំពីតំណភ្ជាប់​ផ្ទៀងផ្ទាត់ និង/ឬ ការផ្តល់ដំណឹងដែលបង្ហាញ​លើអេក្រង់។ អ្នកប្រើប្រាស់កម្មវិធី​ WA Notify ដែល​អាច​នឹង​បានប្រឈមទៅនឹង​ការឆ្លងជំងឺ​ នឹង​ទទួលបាន​ការជូនដំណឹង​អំពីការប្រឈម​នឹង​ការឆ្លង​ជំងឺ​។ ស្វែងយល់អំពី​ការផ្តល់ដំណឹង​ទាំងនេះ​ និង​ មើលឃើញថាតើពួកវា​មានលក្ខណៈដូចម្តេច​

តើវាមានប្រយោជន៍​ដូចម្តេច​ខ្លះ​?

ការសិក្សា​ថ្មីៗ​ដោយ University of Washington ​ (ជាភាសារអង់គ្លេសតែប៉ុណ្ណោះ) ​បានរកឃើញថា ​កាលណា​មនុស្ស​​ដែលប្រើ​ប្រាស់កម្មវិធី​ផ្តល់​ដំណឹង​អំពី​ការប្រឈមនឹងការឆ្លង​​ជំងឺ​កាន់តែច្រើន អត្ថប្រយោជន៍មានកាន់​តែ​ទូលំទូលាយ​។ លទ្ធផលបង្ហាញថា​កម្មវិធី​ WA Notify បានជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ប្រមាណ​ 40-115 នាក់​ ហើយ​​អាចនឹង​បាន​បង្ការ​ករណី​ឆ្លងជំងឺ​COVID-19 ប្រមាណ​ 5,500 ករណី​នៅអំឡុងពេល​បួនខែ​ដំបូង​ដែល​កម្មវិធី​នេះ​បានដាក់​ឲ្យ​ដំណើរការ​។ គំរូ​ទិន្នន័យ​​បង្ហាញថា សូម្បីតែ​មនុស្ស​ចំនួនតិចតួចដែល​ប្រើប្រាស់កម្មវិធី​ WA Notify ក៏អាច​នឹង​កាត់បន្ថយ​ការឆ្លងជំងឺ COVID-19 និង​ការស្លាប់​បាត់បង់ជីវិតផងដែរ ដែលបង្ហាញ​ឲ្យឃើញច្បាស់ថា​កម្មវិធី​WA Notify គឺជា​ឧបករណ៍​ដែលសក្តិសមឥតខ្ចោះ​​ក្នុង​ការ​បង្ការ​ការឆ្លងរាលដាលនៃ​ជំងឺ COVID-19។

ចង់ជួយផ្សព្វផ្សាយពាក្យអំពី កម្មវិធី WA Notify (ការជូនដំណឹង​នៅក្នុងរដ្ឋ​វ៉ាស៊ីនតោន) ដែរឬទេ?

សូមពិនិត្យមើលប្រអប់ឧបករណ៍កម្មវិធី WA Notify របស់យើងសម្រាប់ការផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សា​យ​សង្គម ផ្ទាំងរូបភាព គំរូវិទ្យុនិងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងអ្វីៗជាច្រើនទៀត។

សំណួរចោទសួរជាញឹកញាប់ផ្សេងៗ

ញុំបានទទួល​ការ​ផ្តល់ដំណឹង​ និង/ឬ​ សារជាអក្សរ​​ពី​ Washington State Department of Health (DOH, ក្រសួងសុខាភិបាលរដ្ឋវ៉ាស៊ីនតោន)។ ហេតុអ្វី?

DOH ផ្ញើសារជាអក្សរ​ និង​/ឬ​ ការផ្តល់ដំណឹង​ដល់​នរណាម្នាក់​ដែល​បាន​ធ្វើតេស្ត​វិជ្ជមានឃើញមាន​ជំងឺ​ COVID-19 នាពេលថ្មីៗនេះ ដើម្បី​ឲ្យអ្នកប្រើប្រាស់កម្មវិធី​ WA Notify អាច​ផ្តល់​​ដំណឹង​យ៉ាង​ឆាប់រហ័ស​និង​ជា​អនាមិក​ ទៅដល់​អ្នក​ប្រើប្រាស់​ផ្សេងទៀត​អំពី​លទ្ធភាព​អាច​ប្រឈមទៅនឹង​ការឆ្លងជំងឺ​។ ស្វែងយល់អំពី​ការផ្តល់ដំណឹង​ទាំងនេះ​ និង​ មើលឃើញថាតើពួកវា​មានលក្ខណៈដូចម្តេច​

ប្រសិនបើអ្នកទទួលបានការផ្តល់ដំណឹង​ទាំងពីរនេះ អ្នក​គ្រាន់តែ​ចាំបាច់ត្រូវ​ចុចថេប​លើការផ្តល់ដំណឹង​ ឬ​ ចុចតំណភ្ជាប់​នៅក្នុង​សារជាអក្សរ​ និង​អនុវត្តតាមជំហាន​នានា​នៅក្នុងកម្មវិធី​ WA Notify ដើម្បីផ្តល់ដំណឹង​ជា​អនាមិក​ដល់អ្នក​ប្រើប្រាស់ផ្សេងទៀត​អំពី​ការប្រឈម​នឹង​ការឆ្លង​ជំងឺដែលអាច​កើត​មាន​។

តើខ្ញុំ​ត្រូវការ​កម្មវិធី​ WA Notify ដែរឬទេ ប្រសិនបើ​ខ្ញុំ​បានចាក់វ៉ាក់សាំងរួចហើយ​?

បាទ/ចាស។ ទោះបីជាក្រោយពេលអ្នក​បានចាក់វ៉ាក់សាំង​គ្រប់ចំនួនប្រឆាំង​នឹង​ជំងឺ​ COVID-19 ហើយក៏ដោយ ក៏អ្នកនៅតែ​ចំាបាច់ត្រូវ​អនុវត្ត​តាម​បម្រុង​ប្រយ័ត្ន​អំពីជំងឺ​នេះ​តាម​ធម្មតាដដែល​។ វ៉ាក់សាំង​គឺជា​វិធី​ដ៏មានប្រសិទ្ធភាព​មួយ​ក្នុងការការពារ​ខ្លួនអ្នក ប៉ុន្តែ​នៅតែ​មាន​ហានិភ័យ​តិចតួច​ដែលអ្នក​អាច​នឹង​ធ្លាក់ខ្លួនឆ្លងជំងឺ​ ឬ​ចម្លងជំងឺ​ទៅអ្នកដទៃ​​ដែល​មិនទាន់បាន​ចាក់វ៉ាក់សាំង​នៅឡើយ។​

ខ្ញុំ​បានទទួល​ការជូនដំណឹង​មួយ​អំពីការចែកចាយ​ទិន្នន័យ​កម្មវិធី WA Notify របស់ខ្ញុំ​ទៅដល់ផ្នែក​សុខភាព​សាធារណៈ​។​ ហេតុអ្វី?

Washington State Department of Health (DOH) ចង់ដឹង​ថា​តើកម្មវិធី​ WA Notify កំពុងដំណើរការ​​ល្អ​កម្រិត​ណា​ ដើម្បី​ឲ្យយើង​អាច​ធ្វើការកែលម្អ​ខ្លះ​ៗ​តាមការចាំបាច់​ចំពោះ​ឧបករណ៍នេះ​។ ប្រសិនបើអ្នកយល់ព្រម​ចែករំលែក​ទិន្នន័យ​កម្មវិធី​ WA Notify របស់អ្នក​ ឯកជនភាព​របស់អ្នក​នៅតែ​បន្ត​ទទួលបានការ​ការពារ​យ៉ាង​ពេញលេញ​។ គ្មានព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​ ត្រូវបាន​ប្រមូល​ឬចែករំលែក​នោះទេ ហើយ​ក៏គ្មាន​វិធី​ក្នុងការកំណត់អត្តសញ្ញាណរបស់អ្នក​នោះដែរ​​។​ មានតែ​ DOH ប៉ុណ្ណោះដែលអាច​ចូលប្រើប្រាស់​ទិន្នន័យ​នេះបាន​ ហើយ​មានតែ​នៅកម្រិត​ថ្នាក់រដ្ឋ​​ប៉ុណ្ណោះ​។​

ប្រសិនបើអ្នកប្រើកម្មវិធី​ WA Notify យល់ព្រមចែករំលែក​ទិន្នន័យរបស់ពូកគេ​ តើ​មានអ្វីខ្លះត្រូវបានប្រមូល​?

ប្រសិនបើអ្នកយល់ព្រម​ចែករំលែក​ទិន្នន័យ​​ ឯកជនភាព​របស់អ្នក​នៅតែ​បន្ត​ទទួលបានការ​ការពារ​យ៉ាង​ពេញលេញ​។ គ្មានព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​ ត្រូវបាន​ប្រមូល​ឬចែករំលែក​នោះទេ ដូច្នេះ​​គ្មាន​វិធី​​ក្នុងការកំណត់អត្តសញ្ញាណរបស់អ្នក​នោះទេ​។​ មានតែ Washington State Department of Health ប៉ុណ្ណោះដែលអាច​មើលឃើញ​ទិន្នន័យ​នេះ​នៅថ្នាក់រដ្ឋបាន​ ដែលនឹងរួមមាន​៖

  • មនុស្ស​ជាច្រើនដែល​យល់ព្រម​ចែករំលែក​ទិន្នន័យ​របស់ពួកគេ​ពី​កម្មវិធី​ WA Notify។ នេះជួយយើង​ឲ្យដឹង​ថា​តើ​គំរូសំណាក​របស់​យើង​បង្ហាញជា​​​តំណាង​ដូចម្តេចខ្លះ​។​​
  • Exposure Notifications ជាច្រើន​ បានទទួល​ដោយ​អ្នក​ប្រើកម្មវិធី WA Notify។​ នេះ​ជួយ​យើង​ឲ្យ​មើលឃើញ​ទំនោរ​​នៅក្នុង​ការ​ឆ្លងរីករាលដាលនៃ​ជំងឺ​ COVID-19។​
  • មនុស្ស​ជាច្រើនដែល​ចុច​លើការជូនដំណឹង​អំពីការប្រឈមទៅនឹង​ការឆ្ល​ងជំងឺ​​។​ នេះ​ជួយ​ឲ្យយើង​ស្វែង​យល់ថាតើ​មនុស្ស​មានឆន្ទៈកម្រិត​ណា​នៅក្នុងការ​ពិចារណាលើ​ការណែនាំ​ផ្នែកសុខភាព​សាធារណៈ។​

មនុស្ស​ជាច្រើនដែលបាននៅជិត​បុគ្គលដែល​បានធ្វើតេស្តវេជ្ជមាន​រកឃើញ​ជំងឺ​ COVID-19 ប៉ុន្តែ​មិនបានស្ថិតនៅជិត​គ្រប់គ្រាន់ឬ​ក្នុងរយៈពេល​វែងគ្រប់គ្រាន់​រហូតដល់ទទួលបានការជូនដំណឹង​អំពីការ​ប្រឈម​នឹង​ជំងឺនោះទេ​​។ នេះ​ជួយ​យើង​ឲ្យពិចារណា​ថាតើកម្រិត​អាហ្គារីត​ដែលកំណត់​អំពីការ​ប្រឈមនឹង​ជំងឹ​នៅក្នុងកម្មវិធី​ WA Notify គួរតែ​កែសម្រួល​ដែរឬអត់​។

នៅពេល​ខ្ញុំ​បើកដំណើរការកម្មវិធី​ WA Notify លើ​ទូរសព្ទ​អាយហ្វូន​របស់ខ្ញុំ តើ​ខ្ញុំ​គួរបើកឬ​បិទប៊ូតុងបង្ហាញ​​​“Availability Alerts (ការក្រើនរំលឹកអំពី​តំបន់ដែលមានប្រើកម្មវិធីជូនដំណឹង​​)” ​ដែរឬទេ​?

បិទ​ប៊ូតុង​ក៏បានដែរ។ ទោះបីមានការណែនាំឲ្យ​អ្នក​បើកប៊ូតុង​ ប្រសិនបើអ្នក​ធ្វើដំណើរនៅ​ក្រៅរដ្ឋ​វ៉ាស៊ីនតោន​សម្រាប់រយៈពេល​វែង​ក៏ដោយ។ នៅពេលបើក​ប៊ូតុង​បង្ហាញ​ Availability Alerts អ្នកគួរតែទទួលបានការ​ជូនដំណឹង​នៅពេលអ្នក​ធ្វើដំណើរទៅកាន់ទីតាំង​មួយដែលមានបច្ចេកវិទ្យា​ជូនដំណឹង​អំពីការ​ប្រឈមនឹង​ការឆ្លងជំងឺ​ ផ្សេងទៀតក្រៅពីកម្មវិធី​ WA Notify។ អ្នកប្រើទូរសព្ទ​អាយហ្វូន អាច​បញ្ចូល​បន្ថែម​តំបន់ជាច្រើន​ ប៉ុន្តែ​អាច​កំណត់បានតែ​តំបន់មួយប៉ុណ្ណោះ​ឲ្យ​មានដំណើរការ​ក្នុងមួយ​ពេល​។​ អ្នក​មិន​ចាំបាច់លុបចោល​តំបន់​មួយ​ដើម្បី​ឲ្យមាន​ដំណើរការ​នៅតំបន់ថ្មី​មួយទៀត​នោះទេ​។ អ្នកប្រើប្រព័ន្ធប្រតិបត្តិការ​អ៊ែន​ដ្រយ ក៏អាច​ដំឡើង​កម្មវិធី​ការជូនដំណឹង​អំពីការប្រឈម​នឹង​ការឆ្លងជំងឺ​ផងដែរ​ ដូចគ្នាទៅនឹង​​កម្មវិធី​ WA Notify ពី​រដ្ឋ​ចម្រុះ​ជា​ច្រើនដែរ​ ប៉ុន្តែ​មានតែកម្មវិធីមួយ​ប៉ុណ្ណោះ​ដែលប្រើបច្ចេកវិទ្យាត្រូវគ្នា​ជាមួយ​​កម្មវិធី​ WA Notify ដែលបានកំណត់​ឲ្យដំណើរការ​ក្នុងមួយពេល។​

តើខ្ញុំចាំបាច់ត្រូវជ្រើសរើសចូលរួម​ដើម្បី​ប្រើប្រាស់​កម្មវិធី​​ WA Notify ដែរឬទេ​?

បាទ/ចាស។ កម្មវិធី​ WA Notify គឺ​ពុំមានគិតប្រាក់ ហើយ​គឺជាការស្ម័គ្រចិត្ត​​។ លើសពីនេះទៀត អ្នកអាចចាកចេញ​ពីកម្មវិធី​នេះ​បាន​គ្រប់​​ពេល។ គ្រាន់តែ​បិទ​លក្ខណៈពិសេសនៃ​កម្មវិធី ឬលុបចោ​ល​កម្មវិធីនេះ​ប៉ុណ្ណោះ​ គឺជា​ការស្រេច​។ រាល់លេខកូដចៃដន្យ​ទាំងអស់​ដែល​ទូរសព្ទបាន​រក្សាទុក​ពី​អ្នកប្រើប្រាស់​កម្មវិធីនេះ​ផ្សេងទៀតដែលនៅក្បែរ​អ្នក​ នឹង​ត្រូវបានលុបចោល​ និង​មិនអាច​យកត្រឡប់មកវិញ​បានឡើយ​។

តើកម្មវិធី​ WA Notify គឺជា​កម្មវិធី​តាមដានការប្រាស្រ័យទាក់ទង​គ្នា​​មែនឬទេ​?

ទេ។ កម្មវិធី WA Notify មិនតាមដាន ឬ​អង្កេត​មើល​ព័ត៌មានអំពី​មនុស្សដែលអ្នកបាន​​នៅក្បែរ​នោះទេ​​​ ដូច្នេះ​ វាមិន​ធ្វើការ "តាមដាន​លើការ​ប្រា​ស្រ័យ​ទាក់ទងគ្នា​"​ នោះទេ​។ ការតាមដានទំនាក់ទំនង​ កំណត់អត្តសញ្ញាណ​បុគ្គលដែល​បានធ្វើតេស្ត​វិជ្ជមាន​រកឃើញជំងឺ​ COVID-19 ថាពួកគេ​អាចនឹង​បាន​ប្រឈមនឹង​ការឆ្លងជំងឺ​។ កម្មវិធីនេះ​មិនប្រមូល​ ឬ​ផ្លាស់ប្តូរព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​នោះទេ ដូច្នេះ​ វា​មិនអាច​ឲ្យនរណាម្នាក់​​ដឹង​ថា​តើអ្នក​បានប្រាស្រ័យទាក់ទង​ជាមួយ​​នរណា​​ម្នាក់​នោះ​​ទេ​។

"ការប្រឈមទៅនឹង​ជំងឺ​" ជាអ្វី​?

ការប្រឈមទៅនឹង​ជំងឺ​ កើត​មាន​នៅពេលអ្នកបានចំណាយពេល​ច្រើនគួរ​ឲ្យ​កត់​សម្គាល់នៅក្បែរ​អ្នកប្រើប្រាស់កម្មវិធី​ WA Notify ដទៃ​ទៀត​ ដែល​ក្រោយ​​មក ពួកគេ​ធ្វើតេស្ត​វិជ្ជមាន​រកឃើញ​ជំងឺ​ COVID-19។ នេះ​អនុវត្ត​តាម​ ការណែនាំពី Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បច្ចុប្បន្ន អំពីការរក្សាគម្លាតឆ្ងាយពីគ្នា និង​ការឆ្លង​ជំងឺ​ COVID-19។​ ដើម្បីកំណត់ពីការប្រឈម​នឹង​ការឆ្លងជំងឺ​ កម្មវិធី​ WA Notify ប្រើប្រាស់អាល់ហ្គោរីត​គណនា​​ស្របតាម​និយមន័យ​របស់ CDC អំពីការ​ប៉ះពាល់ជិតស្និទ្ធ​ – ក្នុងរយៈចម្ងាយ​ 6ហ្វីត​ (2ម៉ែត្រ​) ក្នុងរយៈពេល​ 15នាទី​ឡើង​ទៅ នៅអំឡុងពេល​ឆ្លងជំងឺ​ – និងអាច​កែសម្រួល​ដោយមន្ត្រី​សុខាភិបាល​សាធារណៈ។

តើមានអ្វីកើតឡើង​ បើសិនជា​កម្មវិធី​ WA Notify ប្រាប់ខ្ញុំថា​ខ្ញុំ​អាច​នឹង​រងការប្រឈមទៅនឹងការឆ្លង​​ជំងឺ?

ប្រសិនបើ​កម្មវិធី​ WA Notify ចាប់បាន​ថា​ អ្នក​អាច​នឹង​រងការប្រឈម​ទៅនឹង​ការឆ្លង​ជំងឺ​ ការជូនដំណឹង​នៅលើទូរសព្ទរបស់អ្នក នឹង​នាំ​អ្នក​ទៅកាន់​គេហ​ទំព័រ​​​ដែលមានព័ត៌មាន​ស្តីពីប្រការដែលអ្នក​ត្រូវ​អនុវត្ត​បន្ទាប់។ នេះ​រួមបញ្ចូល​នូវ​របៀប និង​ទីកន្លែង​ដែលត្រូវ​ទទួលការធ្វើតេស្ត​ ព័ត៌មាន​អំពី​ការថែទាំខ្លួន​អ្នក និង​អ្នក​ដែលនៅក្បែរអ្នក​ឲ្យមានសុវត្ថិភាព​ និង​​ធនធាន​នានា​ក្នុងការឆ្លើយ​ទៅនឹង​សំណួររបស់អ្នក​។​ សំខាន់បំផុត​ត្រូវ​អាន​ និងអនុវត្តតាម​ការណែនាំទៅលើគេហទំព័រ​ដោយ​ប្រុង​ប្រយ័ត្ន។

តើមនុស្សនឹង​ដឹងថាតើខ្ញុំធ្វើតេស្ត​វិជ្ជមាន​រកឃើញ​ជំងឺ COVID-19 ដែរ​ឬទេ?

ទេ។ កម្មវិធី​ WA Notify មិន​ចែករំលែក​ព័ត៌មានណាមួយអំពី​អ្នកទៅដល់​នរណាម្នាក់ផ្សេងទៀត​ទេ។ នៅពេល​បុគ្គលម្នាក់ទទួលបាន​ការជូនដំណឹង​អំពី​ការប្រឈម​ទៅនឹងការឆ្លង​​ជំងឺដែល​អាចកើត​មាន​ ពួកគេ​គ្រាន់តែដឹងថា​អ្នកដែលពួកគេបាននៅ​ក្បែរក្នុងរយៈពេល 14ថ្ងៃចុងក្រោយ​ បានធ្វើតេស្ដវិជ្ជមានរកឃើញ​ជំងឺ COVID-19 តែប៉ុណ្ណោះ​។ ពួកគេ​នឹង​មិនដឹង​ថាបុគ្គលនោះជានរណា​ ឬ​ការប្រឈមទៅនឹង​ការ​ឆ្លង​ជំងឺ​នោះបានកើត​ឡើង​នៅកន្លែង​ណានោះទេ​។

តើខ្ញុំចាំបាច់ត្រូវបង់​ប្រាក់សម្រាប់កម្មវិធី WA Notify ដែរឬទេ?

ទេ។ កម្មវិធី ​WA Notify គឺ​ពុំមានគិតប្រាក់ទេ​។

តើកម្មវិធី​ WA Notify នឹង​ជួយដល់រដ្ឋវ៉ាស៊ីនតោន​យ៉ាងដូចម្តេច?

ការសិក្សា​ថ្មីៗ​ដោយ University of Washington​ (ជាភាសារអង់គ្លេសតែប៉ុណ្ណោះ) ​បានរកឃើញថា ​កាលណា​មនុស្ស​​ដែលប្រើ​ប្រាស់កម្មវិធី​ផ្តល់​ដំណឹង​អំពី​ការប្រឈមនឹងការឆ្លង​​ជំងឺ​កាន់តែច្រើន អត្ថប្រយោជន៍មានកាន់​តែ​ទូលំទូលាយ​។ លទ្ធផលបង្ហាញថា​កម្មវិធី​ WA Notify បានជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ប្រមាណ​ 40 ទៅ​ 115នាក់​ ហើយអាចនឹង​បាន​បង្ការ​ករណី​ឆ្លងជំងឺ​ COVID-19 ប្រមាណ​ 5,500ករណី​ នៅអំឡុងពេល​បួនខែ​ដំបូង​ដែល​កម្មវិធី​នេះ​បានដាក់​ឲ្យ​ដំណើរការ​។ គំរូ​ទិន្នន័យ​​បង្ហាញថា សូម្បីតែ​មនុស្ស​ចំនួនតិចតួចដែល​ប្រើប្រាស់កម្មវិធី​ WA Notify ក៏អាច​នឹង​កាត់បន្ថយ​ការឆ្លងជំងឺ COVID-19 និង​ការស្លាប់​បាត់បង់ជីវិតផងដែរ ដែលបង្ហាញ​ឲ្យឃើញច្បាស់ថា​កម្មវិធី​ WA Notify គឺជា​ឧបករណ៍​ដែលសក្តិសមឥតខ្ចោះ​​ក្នុង​ការ​បង្ការ​ការឆ្លង​រាល​ដាល​នៃ​ជំងឺ COVID-19។

តើកម្មវិធី WA Notify មានដំណើរការដែរទេ​ ប្រសិនបើខ្ញុំធ្វើដំណើរ​ចេញ​ក្រៅរដ្ឋ?

បាទ/ចាស។ ប្រសិនបើអ្នក​ធ្វើដំណើរទៅកាន់រដ្ឋ​មួយ​ជាមួយនឹង​កម្មវិធី​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ Apple/Google ទូរសព្ទរបស់អ្នក​នឹង​បន្ត​ផ្លាស់ប្តូរ​លេខ​កូដចៃដន្យ​ជា​មួយ​​អ្នកប្រើប្រាស់​កម្មវិធី​នៅក្នុងរដ្ឋនោះ។​ គ្មានការចាំបាច់ត្រូវផ្លាស់ប្តូរអ្វីមួយនៅក្នុង​ការកំណត់កម្មវិធី​របស់អ្នកឡើយ​។ ប្រសិនបើអ្នក​ផ្លាស់ទីលំនៅ​ទៅក្រៅរដ្ឋ​វ៉ាស៊ីនតោនសម្រាប់រយៈពេលវែង​ អ្នកគួរតែ​ពិនិត្យមើល​ជម្រើស​នៅក្នុង​រដ្ឋ​ថ្មីរបស់អ្នក​ ដើម្បី​ទទួលបានការ​គាំទ្រ​​​តាមមូលដ្ឋាន និងការក្រើនរំលឹកនានា​។

ហេតុអ្វីបានជាយើង​ត្រូវការ​ទាំង​ការតាមដានការប្រាស្រ័យទាក់ទង​គ្នា​ និង​កម្មវិធី WA Notify?

ការតាមដានការប្រាស្រ័យទាក់ទង​គ្នា​ ធ្លាប់ជា​អន្តរាគមន៍​សុខភាព​សាធារណៈ​​ដ៏​មាន​ប្រសិទ្ធ​ភាព​រាប់​ទសវត្សរ៍​មកហើយ​។ កម្មវិធី​ WA Notify គាំទ្រដល់ការងារនេះ​ជាសម្ងាត់។ នេះគឺជា​ឧទាហរណ៍៖ ប្រសិនបើអ្នក​ធ្វើតេស្ត​វិជ្ជមាន​រកឃើញ​ជំងឺ COVID-19 មន្ត្រី​សុខភាព​សាធារណៈ អាចនឹង​ទូរសព្ទ និង​ស្នើសុំឲ្យអ្នក​ប្រាប់អំពី​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជិតស្និទ្ធ​នាពេលថ្មីៗ​របស់អ្នក​។​ អ្នកមិនអាច​ប្រាប់ឈ្មោះមនុស្ស​ចម្លែក​ដែលអ្នកបាន​អង្គុយ​ក្បែរនៅលើ​​រថយន្ត​ក្រុងបាន​ទេ​​។ បើអ្នកទាំងពីរ​ប្រើកម្មវិធី WA Notify បុគ្គលចម្លែក​នៅតាម​រថយន្តក្រុង​ អាច​នឹង​​ទទួលបាន​ការ​ក្រើនរំលឹក​ជាអានាមិក​អំពីការប្រឈមនឹង​ការឆ្លង​ជំងឺ​ដែល​អាច​កើត​មាន​ និង​ចាត់វិធានការ​ដើម្បីបង្ការការរីករាលដាលនៃជំងឺ COVID-19 ទៅ​ដល់​មិត្ត​ភក្តិ និងគ្រួសាររបស់ពួកគេ​។​  ដូចគ្នាទៅនឹង​ការលាងដៃនិង​ពាក់ម៉ាស់ដែរ​ ពួកវា​នីមួយៗសុទ្ធតែជួយបញ្ឈប់ការរីករាលដាល​នៃជំងឺ​ COVID-19 បើ​អនុវត្ត​រួម​គ្នា ពួកវា​​នឹង​មានប្រសិទ្ធភាព​កាន់តែ​​ខ្ពស់។

តើកម្មវិធី WA Notify ចំណាយពេលច្រើន​ប៉ុណ្ណា​ក្នុងការ​ផ្តល់ដំណឹង​ដល់អ្នក​ប្រើប្រាស់កម្មវិធីផ្សេងទៀត​?

អ្នកប្រើប្រាស់កម្មវិធីដែលអាច​នឹង​រង​ការ​ប្រឈមទៅនឹងការឆ្លង​​ជំងឺ COVID-19 ដោយ​អ្នក​ប្រើប្រាស់កម្មវិធី​ផ្សេងទៀត នឹង​ទទួលបានការផ្តល់​​ដំណឹង​ក្នុង​រយៈ​ពេល​ 24ម៉ោង​ ក្រោយពេល​ដែល​អ្នកប្រើប្រាស់កម្មវិធី​ដែល​មាន​​​វិជ្ជមាន​ជំងឺ​ COVID និង​អនុវត្តតាម​ជំហាន​នៅក្នុង​កម្មវិធី​ WA Notify ដើម្បីផ្តល់ដំណឹង​ជា​អនាមិក​ទៅដល់អ្នក​ប្រើប្រាស់កម្មវិធី​ WA Notify ផ្សេងទៀត​។​

តើ​វា​អាច​ទទួលបាន​ការក្រើនរំលឹក​ចម្រុះ​ពី​កម្មវិធី WA Notify ដែរឬទេ​?

អ្នកប្រើប្រាស់កម្មវិធីដែលអាច​នឹង​រង​ការ​ប្រឈមទៅនឹងការឆ្លង​​ជំងឺ COVID-19 ដោយ​អ្នក​ប្រើប្រាស់កម្មវិធី​ផ្សេងទៀត នឹង​ទទួលបានការផ្តល់​​ដំណឹង​ក្នុង​រយៈ​ពេល​ 24ម៉ោង​ ក្រោយពេល​ដែល​អ្នកប្រើប្រាស់កម្មវិធី​ដែល​មាន​​​វិជ្ជមាន​ជំងឺ​ COVID និង​អនុវត្តតាម​ជំហាន​នៅក្នុង​កម្មវិធី​ WA Notify ដើម្បីផ្តល់ដំណឹង​ជា​អនាមិក​ទៅដល់អ្នក​ប្រើប្រាស់កម្មវិធី​ WA Notify ផ្សេងទៀត​។​

តើខ្ញុំបង្ហាញប្រាប់ដល់កម្មវិធី​ WA Notify យ៉ាង​ដូចម្តេច ប្រសិនបើ​ខ្ញុំ​ធ្វើតេស្ត​វិជ្ជមាន​រកឃើញ​ជំងឺ​ COVID?

ប្រសិនបើអ្នក​ធ្វើតេស្ត​វិជ្ជមាន​ ហើយ​ផ្នែក​សុខភាព​សាធារណៈ​ទាក់ទង​មកកាន់អ្នក​ នោះពួកគេ​នឹង​សួរអ្នកថាតើ​អ្នកកំពុងប្រើប្រាស់កម្មវិធី WA Notify ដែរឬអត់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ ពួកគេ​នឹង​ផ្ញើតំណភ្ជាប់​ផ្ទៀងផ្ទាត់មួយ និង/ឬ​ការជូនដំណឹង​ ហើយ​ជួយអ្នកឲ្យអនុវត្ត​តាមជំហាន​​ក្នុងការ​បញ្ចូល​វា​ទៅក្នុង​កម្មវិធី WA Notify។​ តំណភ្ជាប់​ឬ​ការជូនដំណឹងនេះ ​មិនជាប់ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់អ្នកទេ​។ ផ្នែកសុខភាព​សាធារណៈ គ្មាន​វិធីអាច​ដឹង​បានទេ​ថា​​នរណា​ខ្លះ​នឹង​ទទួល​បាន​ការជូនដំណឹង​តាមកម្មវិធី​អំពី​ការប្រឈម​នឹងការឆ្លងជំងឺ​​ នៅពេលអ្នក​អនុវត្ត​តាម​ជំហាននេះ​។​​ ការជូនដំណឹងអំពីការប្រឈមនឹង​ការឆ្លងជំងឺ​ នឹងមិនរួមបញ្ចូលព័ត៌មាន​ណាមួយ​អំពីអ្នកនោះទេ​។ កាល​ណា​មនុស្សកាន់តែច្រើនធ្វើការ​បញ្ជាក់​ជាអនាមិកនូវ​លទ្ធផល​របស់ពួកគេ​នៅក្នុង​កម្មវិធី WA Notify​​ នោះយើង​អាចបង្ការ​ការឆ្លងរីករាលដាលនៃ​ជំងឺ​ COVID-19 បានកាន់តែ​ល្អប្រសើរ។

ប្រសិនបើអ្នក​បានធ្វើតេស្ត​វិជ្ជមាន ហើយនៅតែ​បន្តត្រូវការ​បញ្ជាក់​លទ្ធផល​របស់អ្នក​នៅក្នុងកម្មវិធី​ WA Notify សូម​ទូរសព្ទ​ទៅខ្សែទូរសព្ទបន្ទាន់​ផ្នែក​ជំងឺ​ COVID-19 តាមរយៈលេខ​ 1-800-525-0127 បន្ទាប់មក​ចុចសញ្ញា​ # និង​អនុវត្តតាម​ការណែនាំ​គំរូ​សម្រាប់​កម្មវិធី WA Notify។

តើមានអ្វីដែលខ្ញុំចាំបាច់ត្រូវ​អនុវត្ត​ដែរឬទេ បន្ទាប់ពីបន្ថែមកម្មវិធី WA Notify ទៅក្នុងទូរសព្ទរបស់ខ្ញុំ?

វិធានការបន្ថែម មានភាព​ចាំបាច់​តែនៅពេលដែល៖​

  1. អ្នកធ្វើតេស្តវិជ្ជមាន​រកឃើញជំងឺ COVID-19 ឬ
  2. អ្នកទទួលបាន​ការជួនដំណឹង​ថា​អ្នកអាច​នឹង​រងការប្រឈមនឹងការ​ឆ្លងជំងឺ​។

ប្រសិនបើអ្នក​ធ្វើតេស្ត​វិជ្ជមាន​ ហើយ​ផ្នែក​សុខភាព​សាធារណៈ​ទាក់ទង​មកកាន់អ្នក​ នោះពួកគេ​នឹង​សួរអ្នកថាតើ​អ្នកកំពុងប្រើប្រាស់កម្មវិធី WA Notify ដែរឬអត់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ ពួកគេ​នឹង​ផ្ញើតំណភ្ជាប់​ផ្ទៀងផ្ទាត់មួយ និង/ឬ​ការជូនដំណឹង​ ហើយ​ជួយអ្នកឲ្យអនុវត្ត​តាមជំហាន​​ក្នុងការ​បញ្ចូល​វា​ទៅក្នុង​កម្មវិធី WA Notify។​ តំណភ្ជាប់​ឬ​ការជូនដំណឹងនេះ ​មិនជាប់ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់អ្នកទេ​។ ផ្នែកសុខភាព​សាធារណៈ គ្មាន​វិធីអាច​ដឹង​បានទេ​ថា​​នរណា​ខ្លះ​នឹង​ទទួល​បាន​ការជូនដំណឹង​តាមកម្មវិធី​អំពី​ការប្រឈម​នឹងការឆ្លងជំងឺនោះ។​​ ការជូនដំណឹងអំពីការប្រឈមនឹង​ការឆ្លងជំងឺ​ នឹងមិនរួមបញ្ចូលព័ត៌មានអំពីអ្នកនោះទេ​។ កាល​ណា​មនុស្សកាន់តែច្រើនធ្វើការ​បញ្ជាក់​ជាអនាមិកនូវ​លទ្ធផល​របស់ពួកគេ​នៅក្នុង​កម្មវិធី WA Notify​​ នោះយើង​អាចបង្ការ​ការឆ្លងរីករាលដាលនៃ​ជំងឺ​ COVID-19 បានកាន់តែ​ល្អប្រសើរ។

ប្រសិនបើ​កម្មវិធី​ WA Notify ចាប់បាន​ថា​អ្នក​អាច​នឹង​រងការប្រឈម​ទៅនឹង​ការឆ្លងជំងឺ​​ ការជូនដំណឹង​នៅលើទូរសព្ទរបស់អ្នក នឹង​នាំ​អ្នក​ទៅ​កាន់​គេហទំព័រ​​ដែលមានព័ត៌មាន​ស្តីពីប្រការដែលអ្នក​ត្រូវ​អនុវត្ត​បន្ទាប់។ នេះ​រួមបញ្ចូល​នូវ​របៀប និង​ទីកន្លែង​ដែលត្រូវ​ទទួលការធ្វើតេស្ត​ ព័ត៌មាន​អំពី​ការថែទាំខ្លួន​អ្នក និង​អ្នក​ដែលនៅក្បែរអ្នក​ឲ្យមានសុវត្ថិភាព​ និង​​ធនធាន​នានា​ក្នុងការឆ្លើយ​ទៅនឹង​សំណួររបស់អ្នក​។​ សំខាន់បំផុត​ត្រូវ​អាន​ និងអនុវត្តតាម​ការណែនាំទៅលើគេហទំព័រ​ដោយ​ប្រុង​ប្រយ័ត្ន។ ការជូនដំណឹងនេះ នឹងមិនរួមបញ្ចូលព័ត៌មានអំពីអ្នកដែល​អាចនឹង​ធ្លាប់​បាន​ប្រឈមជាមួយអ្នក ឬ​អំពី​ទីកន្លែងនោះទេ​​។ វាមានភាព​អនាមិក​ទាំងស្រុង។

តើការប្រើប្រាស់កម្មវិធី WA Notify នឹង​ស៊ីថ្មខ្លាំង ឬប្រើទិន្នន័យ​ច្រើន​ដែរឬទេ​?

ទេ។ វាត្រូវបានបង្កើតឡើងដើម្បីឲ្យមានផលប៉ះពាល់តិចតួចបំផុតទៅលើទិន្នន័យ និងអាយុកាលប្រើប្រាស់ថ្មរបស់អ្នក ដោយប្រើប្រាស់បច្ចេកវិទ្យា​ប៊្លូធូស​ថាមពលទាប​។

តើខ្ញុំចាំបាច់ត្រូវ​បន្តបើកប៊្លូធូស​ដើម្បីឲ្យ​កម្មវិធី WA Notify មាន​ដំណើរ​ការដែរឬទេ?

បាទ/ចាស។ កម្មវិធី WA Notify ប្រើប្រាស់ប្ល៊ូធូស​ថាមពលទាប ដូច្នេះ ប៊្លូធូស​ត្រូវតែបន្តមានដំណើរការជានិច្ចដើម្បីឲ្យប្រព័ន្ធចាប់បានអ្នកប្រើប្រាស់ផ្សេងទៀតដែលនៅក្បែរនោះ។

តើខ្ញុំចាំបាច់​ត្រូវបើកកម្មវិធី WA Notify នៅលើទូរសព្ទរបស់ខ្ញុំដើម្បី​ឲ្យ​វាមាន​ដំណើរ​​ការ​ដែរឬទេ?

ទេ។ កម្ម​វិធី​ WA Notify នឹង​ដំណើរការស្របគ្នា​ជាមួយ​កម្មវិធី​ផ្សេង​ទៀត​​។

តើកម្មវិធី​ WA Notify បង្ការមិនឲ្យមានរបាយការណ៍​ធ្វើ​តេស្ត​មិន​ត្រឹម​ត្រូវ​ដែរឬទេ​?

កម្មវិធី WA Notify តម្រូវ​ឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ជាក់​អំពី​ការធ្វើ​តេស្ត​វិជ្ជមាន​​ដោយប្រើតំណភ្ជាប់​ផ្ទៀងផ្ទាត់​ឬ​ការផ្តល់ដំណឹង​ដែលផ្តល់​ជូនដោយ​មន្ត្រី​សុខភាព​សាធារណៈ​​។ តំណភ្ជាប់​​ឬ​ការផ្តល់ដំណឹង​នេះ ​មិនជាប់ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់បុគ្គលណានោះទេ​​។ ក្រោយពេលអ្នកចុច​ ឬ​ចុច​ថេបនៅលើ​តំណភ្ជាប់ផ្ទៀងផ្ទាត់​ ឬការជូនដំណឹង​ នោះ​កម្មវិធី​ WA Notify អាច​ផ្ទៀងផ្ទាត់លេខ​កូដ​​ចៃដន្យរបស់អ្នកប្រើប្រាស់​ដែលបាន​នៅក្បែរ និង​ផ្តល់ដំណឹង​ដល់ពួកគេ​អំពីការប្រឈមនឹង​ការឆ្លង​ជំងឺ​ដែលអាចកើតមាន​។​ ការផ្តល់ដំណឹងនេះ នឹងមិនរួមបញ្ចូលព័ត៌មានអំពីអ្នកដែល​អាចនឹង​ធ្លាប់​បាន​ប្រឈមនឹង​ការប៉ះជាមួយនឹង​ពួកគេ​ ឬទីកន្លែង​ដែលការ​ប្រឈម​នោះ​បាន​​កើត​ឡើង​នោះទេ​​។

តើ​កម្មវិធី​ WA Notify ដំណើរការ​លើ​ទូរសព្ទ​ស្មាតហ្វូនចាស់ៗដែរឬទេ​?

អ្នកប្រើទូរសព្ទអាយហ្វូន​​ អាចប្រើកម្មវិធី​ WA Notify បាន ​ប្រសិនបើ​ប្រព័ន្ធប្រតិបត្តិការ​របស់អ្នកគឺ​ជា៖

  • ប្រព័ន្ធប្រតិបត្តិ​ការ​ iOS វឺសិន​ 13.7 ឬ​ថ្មីជាងនេះ​ (សម្រាប់​ទូរសព្ទ​អាយហ្វូន​ 6s, 6s Plus, SE ឬ​ថ្មីជាងនេះ​)
  • ប្រព័ន្ធប្រតិបត្តិ​ការ​ iOS វឺសិន​ 12.5 (សម្រាប់ទូរសព្ទ​អាយហ្វូន​ 6, 6 plus, 5s)

អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ​ អាចប្រើប្រាស់កម្មវិធី WA Notify ប្រសិនបើទូរសព្ទស្មាតហ្វូនប្រព័ន្ធកម្មវិធីអ៊ែន​ដ្រយ​របស់អ្នកដំណើរការកម្មវិធី​​​ប៊្លូធូស​ថាមពលទាប​ និងប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ​ វឺសិន 6 (API 23) ឬខ្ពស់ជាងនេះ។

តើខ្ញុំចាំបាច់ត្រូវមានអាយុ 18 ឆ្នាំដែរឬទេ ដើម្បី​ប្រើប្រាស់​កម្មវិធី​ WA Notify?

ទេ។ កម្មវិធី​ WA Notify មិន​ដឹងឬ​ពិនិត្យ​លើអាយុរបស់អ្នកនោះទេ​។

តើ​បច្ចេកវិទ្យា​នេះនឹង​មានដំណើរការ​ដែរឬទេ ប្រសិនបើ​ខ្ញុំ​ឲ្យទូរសព្ទ​របស់ខ្ញុំ​ទៅនរណាម្នាក់ប្រើប្រាស់?

កម្មវិធី WA Notify មិនអាច​ប្រាប់ថា​នរណា​បាននិង​​កំពុងប្រើប្រាស់​ទូរសព្ទ​នោះទេ​ ​នៅពេល​ប្រឈម​ទៅនឹងការឆ្លង​ជំងឺ​ដែលអាច​កើត​មាន​។ ប្រសិនបើអ្នក​ឲ្យទូរសព្ទ​របស់អ្នក​ទៅគេប្រើប្រាស់​ អ្នក​ដែល​ប្រើប្រាស់​ទូរសព្ទ​​នោះ​ចាំបាច់​ត្រូវ​អនុវត្ត​តាម​ការណែនាំ​ផ្នែកសុខភាព​សាធារណៈ​ ប្រសិនបើ​កម្មវិធី WA Notify បង្កា​ញ​អំពី​ការ​ប្រឈម​ដែលអាច​កើត​មានទៅ​នឹង​ជំងឺ​ COVID-19។​

តើកម្មវិធី​ WA Notify ដំណើរការ​លើ​ឧបករណ៍ផ្សេងៗ​ដូចជា​ iPads ឬ​នាឡិកាដៃ​ឆ្លាតវៃ​ដែរឬទេ​?

ទេ។ ក្របខណ្ឌ​នៃ​កម្មវិធី​ Exposure Notification ត្រូវបានបង្កើតឡើង​យ៉ាង​ជាក់លាក់​សម្រាប់ទូរសព្ទ​ស្មាតហ្វូន​ និង​មិនដំណើរការ​​លើ​ឧបករណ៍​ iPads ឬ​​ថេប្លេតនោះទេ​​។

តើ​រដ្ឋវ៉ាស៊ីនតោន​កំពុងធ្វើអ្វីខ្លះ​​ដើម្បីផ្តល់​​លទ្ធភាព​ឲ្យទទួលបាន​បច្ចេកវិទ្យានេះ​ទៅដល់​អ្នកដែលមិន​មាន​ទូរសព្ទស្មាតហ្វូន?

កម្មវិធី WA Notify មិនមែនជា​វិធី​តែមួយគត់​ក្នុងការ​ជួយបង្ការ​ការ​ឆ្លង​រីក​រាលដាលនៃ​ជំងឺ​ COVID-19 នោះទេ។​ ការតាមដាន​ការប្រាស្រ័យទាក់ទង​​​ និងការខិតខំប្រឹងប្រែង​ផ្សេងទៀត​ ផ្តល់​អត្ថប្រយោជន៍​ដល់ពលរដ្ឋ​នៅក្នុងរដ្ឋវ៉ាស៊ីនតោនគ្រប់រូប​ បើទោះបីជា​ពួកគេ​មិន​មាន​ទូរសព្ទស្មាតហ្វូន​ក៏ដោយ។​​​ វ៉ាក់សាំង​គឺ​ជា​មធ្យោបាយ​ដ៏ល្អបំផុត​ក្នុងការ​បញ្ឈប់ការ​ឆ្លងរាលដាលនៃ​ជំងឺ COVID-19 ហើយការពាក់ម៉ាស់ ការក្សា​គម្លាតឆ្ងាយ​ពីគ្នា និង​ការកំណត់​​ទំហំនៃ​ការ​ជួបជុំគ្នា​ គឺ​ជា​វិធី​ផ្សេងទៀត​ដែលមនុស្ស​គ្រប់រូប​អាច​ជួយបញ្ឈប់​ការឆ្លង​រីក​រាលដាលនៃ​ជំងឺ​ COVID-19។​

Lifeline program (កម្មវិធីបញ្ចុះ​តម្លៃការប្រើប្រាស់ទូរសព្ទ) របស់​រដ្ឋាភិបាល​សហព័ន្ធ​ផ្តល់ឥណទាន​ថ្លៃសេវា​ទូរសព្ទ​ប្រចាំខែ​សម្រាប់​អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​។ មនុស្ស​មួយចំនួន​ដែលចូលរួម​ជាមួយនឹង​អ្នកផ្តល់សេវា​បណ្តាញ​ឥត​ខ្សែ​ ក៏អាចនឹងទទួលបាន​ទូរសព្ទស្មាតហ្វូន​មួយគ្រឿង​ឥតគិតថ្លៃ​ផងដែរ​។ ស្វែងយល់បន្ថែមអំពីកម្មវិធី​ អ្នកដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ របៀប​ដាក់ពាក្យសុំ និង​ការចូលរួម​ជាមួយអ្នកផ្តល់​សេវា​បណ្តាញ​ឥតខ្សែ​ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

ចាំថា ការទទួល​វ៉ាក់សាំង​ COVID-19 គឺជាវិធី​ដ៏ល្អបំផុត​ក្នុងការបញ្ឈប់​ការឆ្លង​រាលដាល​។

ហេតុអ្វីបានជា​កម្មវិធី​ WA Notify មើលទៅ​ហាក់ដូចជា​កំពុង​តែ​ស៊ី​ថ្ម​ខ្លាំង​យ៉ាង​ដូច្នេះ​​?

តាមពិត វាប្រហែល​ជា​មិនដូច្នោះទេ​។​ ការប្រើប្រាស់ថ្ម​នៅលើ​ឧបករណ៍របស់អ្នក​ បង្ហាញ​អំពីភាគរយ​នៃ​ថ្មដែល​ប្រើប្រាស់រៀងរាល់ថ្ងៃ​ រួមទាំង​កម្មវិធី​នានាដូចជាកម្មវិធី WA Notify ជាដើម​។​​ កម្មវិធី​ភាគច្រើន​ មិនដំណើរការនៅពេលយប់ទេ​។​ កម្មវិធី​ WA Notify ក៏មិន​ដំណើរការដូច្នោះដែរ​ ប៉ុន្តែ​វាពិតជា​ពិនិត្យ​មើល​លេខ​កូដ​ចៃដន្យ​ប៉ុន្មានម៉ោង​ម្តង​ សម្រាប់ការផ្ទៀងផ្ទាត់​ជាមួយនឹង​​អ្នក​ប្រើប្រាស់ដែលមាន​រោគសញ្ញាវិជ្ជមា​ន​ ដើម្បី​ឲ្យវា​អាច​ក្រើនរំលឹក​អ្នក​ចំពោះការ​ប្រឈមនឹង​ការឆ្លងជំងឺណាមួយដែលអាចកើត​មាន​។ ដូច្នេះ ឧបមាថា​បើសិនជាគ្មានកម្មវិធី​ផ្សេងទៀត​កំពុងដំណើរការ​នៅពេលអ្នកកំពុងគេងនោះទេ​ កម្មវិធី​ WA Notify អាចនឹង​បង្ហាញ​ភាគរយខ្ពស់នៃ​ថ្មដែល​ប្រើប្រាស់នៅអំឡុងពេលនោះ។​ នោះមិនមានន័យថា​កម្មវិធី​ WA Notify កំពុង​ស៊ីថ្ម​ខ្លាំង​នោះទេ​ – គ្រាន់តែ​ជា​ភាគរយ​នៃ​បរិមាណ​ថ្មតិចតួច​ដែលបាន​ស៊ីតែប៉ុណ្ណោះ។

រដ្ឋវ៉ាស៊ីនតោន​បានបញ្ចេញ​កម្មវិធី​ WA Notify ច្រើនជាង​ 30ភាសា ដូច្នេះ​តើហេតុអ្វីបានជា​ខ្ញុំ​មើលឃើញវាតែ​ជា​ភាសាអង់គ្លេស​និង​ភាសាអេស្ប៉ាញ​នៅក្នុង​កម្មវិធី​ Google Play Store យ៉ាង​ដូច្នោះ​?

កម្មវិធី​ WA Notify ដំណើរការ​ផ្អែកលើ​ភាសាដែលបានកំណត់តាមលំនាំដើម​នៅលើទូរសព្ទរបស់អ្នកប្រើប្រាស់​។ មានវឺសិន​កម្មវិធី​ WA Notify តែមួយគត់ ប៉ុន្តែជាឧទាហរណ៍​ ​ផ្ទាំង​លោតផ្តល់ដំណឹង​អំំពីការប្រឈមនឹងការ​​ឆ្លងជំងឺ នឹង​បង្ហាញ​ជាភាសា​តាមការចង់បាន​របស់​អ្នកប្រើប្រាស់​ សម្រាប់​ភាសានៅក្នុងរដ្ឋ​វ៉ាស៊ីនតោន​ ច្រើនជាង​ 30ភាសា​ដែលបានអនុវត្ត​។

ខ្ញុំបានទទួល​ការជូនដំណឹង និង/ឬ សារជាអក្សរ​ ប៉ុន្តែ​បុគ្គលដែល​បានធ្វើតេស្ត​ គឺជា​សមាជិកគ្រួសារ​ ឬ​​សមាជិកក្នុងផ្ទះ​។ តើ​ខ្ញុំ​គួ​រ​ធ្វើដូចម្តេច​? 

អ្នកប្រើប្រាស់​កម្មវិធី​ WA Notify ដែលធ្វើតេស្ត​វិជ្ជមាន​ គួរតែ​អនុវត្តតាមជំហានទាំងឡាយដើម្បី​ផ្ដល់ដំណឹងជា​អនាមិកដល់អ្នកផ្សេង​ដែលអាចនឹង​មានការប្រឈម ដូច្នេះ​អ្នកគួរតែ​កុំ​អើពើ​ជាមួយ​នឹង​សារជាអក្សរ​ ឬ​ការផ្តល់ដំណឹង​ដែលមិនផ្តោតចំពោះអ្នក​។

ប្រសិនបើសមាជិកគ្រួសារ​ឬ​សមាជិក​ក្នុងផ្ទះ​របស់អ្នក​គឺជា​អ្នកប្រើប្រាស់​កម្មវិធី​ WA Notify បាន​ធ្វើតេស្ត​វិជ្ជមាន​ និង​នៅតែ​ចាំបាច់ត្រូវ​បញ្ជាក់​អំពីលទ្ធផល​របស់ពួកគេ​នៅក្នុងកម្មវិធី WA Notify ពួកគេ​អាច​​ទូរសព្ទ​ទៅខ្សែទូរសព្ទបន្ទាន់ផ្នែកជំងឺ​ COVID-19 ​តាមរយៈលេខ​ 1-800-525-0127 បន្ទាប់មក​ចុចសញ្ញា​ # និង​អនុវត្តតាម​ការណែនាំ​​សម្រាប់​កម្មវិធី WA Notify។ ពេលមានអ្នកលើកទូរសព្ទ​ សូមស្នើសុំតំណភ្ជាប់​ផ្ទៀងផ្ទាត់កម្មវិធី​ WA Notify។

តើខ្ញុំ​មាន​ពេល​ប៉ុន្មានដើម្បី​ចុចថេបផ្តល់ដំណឹង​ ឬ​ដំណើរការ​តំណភ្ជាប់​ផ្ទៀងផ្ទាត់​នេះ​?

អ្នកមានពេល 24ម៉ោង​ ក្រោយទទួលបាន​ការផ្តល់ដំណឹង​ ឬ​សារជា​អក្សរ​ដើម្បី​អនុវត្តតាម​ជំហាន​ ដើម្បី​ជូនដំណឹង​ដល់អ្នកផ្សេង​ទៀត​នៅក្នុងកម្មវិធី​ WA Notify។ ប្រសិនបើអ្នក​មិនអាច​ចុចថេប​ផ្តល់ដំណឹង​ ឬ​ចុច​តំណភ្ជាប់ផ្ទៀងផ្ទាត់​ក្នុងរយៈពេលនោះ​បានទេ សូម​ទូរសព្ទ​ទៅខ្សែទូរសព្ទបន្ទាន់​ផ្នែក​ជំងឺ​ COVID-19 តាមរយៈលេខ​ 1-800-525-0127 បន្ទាប់មក​ចុចសញ្ញា​ # និង​អនុវត្តតាម​ការណែនាំ​សម្រាប់​កម្មវិធី WA Notify។ ពេលមានអ្នកលើកទូរសព្ទ​ សូមស្នើសុំតំណភ្ជាប់​ផ្ទៀងផ្ទាត់កម្មវិធី​ WA Notify។ អ្នកក៏អាច​ស្នើសុំ​តំណភ្ជាប់​បានផងដែរ នៅពេល​ផ្នែកសុខភាព​សាធារណៈទាក់ទង​មកកាន់អ្នក​អំពី​លទ្ធផល​តេស្ត​ជំងឺ​ COVID-19។

ហេតុអ្វីបានជា​រដ្ឋ​វ៉ាស៊ីនតោន​ជ្រើសរើស​យកដំណោះស្រាយនេះ​?

រដ្ឋ​វ៉ាស៊ីនតោន ​បាន​បង្កើត​ក្រុមត្រួតពិនិត្យប្រចាំរដ្ឋ​ រួមមាន​អ្នកជំនាញ​ផ្នែក​សន្តិសុខ​ អ្នកជំនាញ​ផ្នែក​សេរីភាព​ពលរដ្ឋ និង​សមាជិក​សហគមន៍មួយចំនួន​ ដើម្បី​​ពិនិត្យ​មើល​ដំណោះស្រាយ​ Apple/Google។ ក្រុមនេះ​បានណែនាំការប្រើប្រាស់​ផ្អែកលើ​ភាព​អាចទុកចិត្ត​បាន​​ដែលមាន​ការ​បញ្ជាក់​ច្បាស់​លាស់របស់ប្រព័ន្ធកម្មវិធី​ ការ​ការពារទិន្នន័យ​យ៉ាង​ហ្មត់ចត់ និង​ការប្រើប្រាស់ដោយ​រដ្ឋផ្សេងទៀត​។

ធនធានទាក់ទងនឹងការងារនិងអាជីវកម្ម

តាវកាលិកនិកម្មភាព

ប្រសិនបើអ្នកបាត់បង់ការងាររបស់អ្នក អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួល បានតាវកាលិកនិកម្មភាព។ ប្រសិនបើអ្នកត្រូវការព័ត៌មានអំពីរបៀបបំពេញសំណើទាមទារ តាវកាលិកនិកម្មភាព អ្នកអាចទូរសព្ទមកលេខ ១-៨០០-៣១៨-៦០២២។ នៅពេលពួកគេឆ្លើយ តប ចូរនិយាយភាសារបស់អ្នកដើម្បីទទួលបានសេវាបកប្រែ។

កម្មករនិយោជិតនិងម្ចាស់អាជីវកម្ម

ការរាតត្បាតវីរុសកូរ៉ូណាបានប៉ះពាល់ដល់កម្មករនិយោជិតនិងនិយោជករាប់រយរាប់ពាន់នាក់នៅក្នុងរដ្ឋរបស់យើង។

ដើម្បីរក្សាសុវត្ថិភាពជូនកម្មករនិយោជិត និយោជកត្រូវបានតម្រូវឱ្យ៖

  • អប់រំកម្មករនិយោជិតរបស់ពួកគេអំពីសញ្ញានិងរោគសញ្ញានៃជំងឺខូវីដ-១៩ ជាភាសា ដែលពួកគេយល់។
  • អនុវត្តផែនការរក្សាគម្លាតរាងកាយ។
  • ធ្វើការសម្អាតនិងធ្វើអនាម័យឱ្យបានញឹកញាប់។
  • ធានាឱ្យបាននូវការលាងដៃញឹកញាប់និងត្រឹមត្រូវ។
  • ត្រូវប្រាកដថានិយោជិតដែលឈឺនៅផ្ទះ។

ចម្លើយចំពោះសំណួរទូទៅអំពីការឈប់សម្រាកឈឺមានប្រាក់ឈ្នួល សំណងពេលមានគ្រោះ ថ្នាក់ការងាររបស់កម្មករ និងសេចក្ដីសង្ខេបអំពីតម្រូវការសុវត្ថិភាពនៅកន្លែងធ្វើការអាចរកបានពី Department of Labor & Industries (ក្រសួងការងារ និងឧស្សាហកម្ម) ជាភាសាជាច្រើន។

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅកន្លែងធ្វើការ អ្នកអាចដាក់ពាក្យបណ្តឹង ដោយទូរសព្ទទៅ Department of Labor & Industries (ក្រសួងការងារនិងឧស្សាហកម្ម) ដោយផ្ទាល់តាមលេខ ៨០០-៤២៣-៧២៣៣។ សេវាបកប្រែតាមទូរសព្ទនឹងមានផ្ដល់ជូន។

ប្រសិនបើអ្នកមានសំណួរអំពីអាជីវកម្មនិងនិយោជិតរបស់អ្នកក្នុងអំឡុងពេលផ្ទុះជំងឺខូវីដ-១៩ អ្នកអាចទូរសព្ទទៅ Employment Security Department (ក្រសួងសន្តិសុខការងារ) តាមលេខ ៨៥៥-៨២៩-៩២៤៣។

ធនធានទាក់ទងនឹងការថែទាំសុខភាពនិងធានារ៉ាប់រងសុខភាព

អ្នកអាចមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃឬក្នុងតម្លៃទាប។ ទូរសព្ទទៅ Health Care Authority (អាជ្ញាធរថែទាំសុខភាព) តាមលេខ ១-៨៥៥-៩២៣-៤៦៣៣។ នៅពេលពួកគេឆ្លើយតប ចូរនិយាយភាសារបស់អ្នកដើម្បីទទួលបានសេវាបកប្រែ។

ការធានា Alien Emergency Medical (AEM) គឺជាកម្មវិធីសម្រាប់បុគ្គលដែលមានស្ថានភាព អាសន្នផ្នែកវេជ្ជសាស្ត្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយមិនបានបំពេញតាម លក្ខខណ្ឌតម្រូវផ្នែកសញ្ជាតិឬអន្តោប្រវេសន៍ ឬជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវរយៈពេល៥ឆ្នាំ។

ខ្សែទូរសព្ទហតឡាញ Help Me Grow Washington លេខ ១-៨០០-៣២២-២៥៨៨ អាច កំណត់សម្គាល់នូវកម្មវិធីនិងសេវាកម្មសុខភាពផ្សេងៗគ្នាដែលអ្នកមានសិទ្ធិទទួល និងជួយ អ្នកដាក់ពាក្យស្នើសុំបាន។ នេះរួមមាន៖

  • WIC (កម្មវិធីអាហារូបត្ថម្ភស្ត្រី ទារក និងកុមារ)
  • ការធានារ៉ាប់រងសុខភាព សម្រាប់កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សពេញវ័យ
  • ការពន្យារកំណើតតាមរយៈកម្មវិធី Take Charge Program
  • គ្លីនិកសុខភាពនិងផែនការគ្រួសារ
  • បរិក្ខាផ្គត់ផ្គត់សម្រាប់ការមានផ្ទៃពោះនិងទារក
  • ការគាំទ្រសម្រាប់ការបំបៅកូនដោយទឹកដោះ
  • ពួកគេក៏មានកម្មវិធីនិងធនធានចំណីអាហារផងដែរ។
ព័ត៌មានទាក់ទងនឹងជនអន្តោប្រវេសន៍និងជនភៀសខ្លួន

Office of Immigrant and Refugee Affairs (OIRA) (ការិយាល័យកិច្ចការជនអន្តោប្រវេសន៍ និងជនភៀសខ្លួន) ជួយជនអន្តោប្រវេសន៍ឱ្យយល់ពីព័ត៌មានសំខាន់ៗអំពី COVID-19 និងកង្វល់របស់ជនអន្តោប្រវេសន៍។ រឿងសំខាន់ៗ មួយចំនួនទៀតដែលត្រូវដឹង៖

  • មន្ទីរពេទ្យនិងគ្លីនិកទាំងឡាយមិនត្រូវបានអនុញ្ញាតឱ្យចែករំលែកស្ថានភាពសញ្ជាតិឬ អន្តោប្រវេសន៍ជាមួយ ICE ឡើយ។
  • ការធ្វើតេស្ត៍ស្វែងរកជំងឺខូវីដ-១៩ និងការទទួលបានការបរិច្ចាគឬការព្យាបាលដែល មានការបញ្ចុះតម្លៃនឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការដាក់ពាក្យស្នើសុំ បណ្ណបៃតងឬសញ្ជាតិឡើយ។
  • អ្នកចាំបាច់ត្រូវការលេខសន្តិសុខសង្គមដែលមានសុពលភាព ដើម្បីដាក់ពាក្យ ស្នើសុំតាវកាលិកនិកម្មភាពបាន។ ប្រសិនបើអ្នកចង់និយាយជាមួយនរណាម្នាក់អំពី ការស្នើសុំតាវកាលិកនិកម្មភាព សូមទូរសព្ទមកលេខ ១-៨០០-៣១៨-៦០២២។
  • ការទទួលបានតាវកាលិកនិកម្មភាពនឹងមិនគំរាមកំហែងដល់សមត្ថភាពរបស់អ្នកក្នុង ការដាក់ពាក្យស្នើសុំបណ្ណបៃតងឬសញ្ជាតិ ក្រោមវិធាន Public Charge ឡើយ។
  • អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ច្បាប់ឈប់សម្រាកសម្រាប់គ្រួសារនិងពេលមានជំងឺដោយមានប្រាក់ឈ្នួលរបស់រដ្ឋវ៉ាស៊ីនតោន ដើម្បីមើលថែអ្នកដែលឈឺ ជំងឺខូវីដ-១៩ ឬថែទាំខ្លួនអ្នក ប្រសិនបើអ្នកមានមេរោគនោះ។ អ្នកមិនចាំបាច់ត្រូវការ លេខសន្តិសុខសង្គម ដើម្បីទទួលបានអត្ថប្រយោជន៍នេះទេ។ ESD ទទួលយកឯកសារ ជាច្រើនប្រភេទផ្សេងទៀត។
  • ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដែលកំពុងស្វែងរកជំនួយ ការដាក់ពាក្យសុំប្រាក់កម្ចីបន្ទាន់ពី រដ្ឋបាលធុរកិច្ចធុនតូចរបស់សហព័ន្ធនឹងមិនធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការទទួលបានបណ្ណស្នាក់នៅ ឬសញ្ជាតិឡើយ។

Office of Immigrant and Refugee Affairs (OIRA) (ការិយាល័យកិច្ចការជនអន្តោប្រវេសន៍ និងជនភៀសខ្លួន) ណែនាំថា ប្រសិនបើអ្នកមិនច្បាស់ពីស្ថានភាពរបស់អ្នក ឬសមាជិកគ្រួសារ ឬអត្ថប្រយោជន៍របស់អ្នកទេ សូមទាក់ទងមេធាវីអន្តោប្រវេសន៍ មន្រ្តីអន្តោប្រវេសន៍ ឬអ្នកតំណាងដែលត្រូវបានទទួលស្គាល់ដោយ Department of Justice (DOJ) (ក្រសួងយុត្តិធម៌)។ អ្នកប្រហែលជាអាចរកមេធាវីម្នាក់បានតាមរយៈសមាគមមេធាវីអន្តោប្រវេសន៍អាមេរិក ឬអ្នកអាចចូលមើលគេហទំព័ររបស់អង្គការដែលទទួលស្គាល់ដោយ DOJ។

ORIA មានកម្មវិធីជួយជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ជាមួយ៖

  • ការស្វែងរកការងារនិងការបណ្តុះបណ្តាល។
  • ការគាំទ្រផ្នែកអន្តោប្រវេសន៍។
  • ការបង្វឹកយុវជន។
  • គាំទ្រដល់ជនភៀសជាមនុស្សចាស់ជរា កុមារ សិស្សនិស្សិត និងអ្នកដទៃទៀត។
  • កម្មវិធីទៀងទាត់នឹងបើកពីចម្ងាយក្នុងអំឡុងពេលផ្ទុះជំងឺខូវីដ-១៩។ ការិយាល័យ មានសេវាថ្មីៗ ដើម្បីជួយអ្នកដាក់ពាក្យស្នើសុំការងារឬនិកម្មភាព គាំទ្រដល់ការ អប់រំរបស់អ្នក និងផ្តល់ជំនួយលំនៅស្ថានដល់អ្នក។ សិទ្ធិទទួលបានប្រាក់ ជំនួយជនភៀសខ្លួននិងជំនួយព្យាបាលជនភៀសខ្លួនត្រូវបានពន្យារដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
  • សម្រាប់សេវានិងព័ត៌មានបន្ថែម សូមទូរសព្ទទៅលេខ៣៦០-៨៩០-០៦៩១។,

ចំពោះសំណួរអំពីសិទ្ធិជនអន្តោប្រវេសន៍ ការស្វែងរកជំនួយបន្ត សម្រាប់សាច់ញាតិ/មិត្ត ភក្តិដែលត្រូវបានឃុំខ្លួន និងព័ត៌មានទាក់ទងផ្សេងទៀត អ្នកអាចទាក់ទងខ្សែទូរសព្ទ ហតឡាញរបស់ Washington Immigrant Solidarity Network (បណ្តាញសាមគ្គីភាព ជនអន្តោប្រវេសន៍វ៉ាស៊ីនតោន) តាមលេខ ១-៨៤៤-៧២៤-៣៧៣៧។ សេវាបកប្រែ តាមទូរសព្ទនឹងមានផ្ដល់ជូន។

សុខភាពផ្លូវចិត្តនិងអារម្មណ៍

ពេលនេះអាចជាពេលវេលាដ៏តានតឹង។ វាជារឿងធម្មតាទេដែលអ្នកឬមនុស្សជាទីស្រលាញ់ របស់អ្នកអាចមានអារម្មណ៍ភ័យព្រួយ សោកសៅ ខ្លាច ឬខឹង។ អ្នកមិនឯកាទេ។ មិនថ្វីឡើយ ក្នុងការស្វែងរកនិងស្នើសុំជំនួយ។

មនុស្សគ្រប់គ្នាមានប្រតិកម្មខុសៗគ្នាចំពោះភាពតានតឹងនិងស្ថានភាពលំបាក។ អ្វីដែល សំខាន់បំផុតដែលអ្នកអាចធ្វើបានគឺថែទាំខ្លួនឯង គ្រួសារ និងសហគមន៍របស់អ្នក ឱ្យអស់ពីលទ្ធភាព។

តើអ្វីដែលជួយអ្នកឱ្យស៊ូទ្រាំក្នុងគ្រាលំបាកនេះ? តើអ្នកបានទាក់ទងនិងភ្ជាប់ទំនាក់ទំនងជា មួយមិត្តភក្តិនិងក្រុមគ្រួសារឡើងវិញឬទេ? ប្រហែលជាការដកដង្ហើមវែងៗ និងការសន្ធឹងដង ខ្លួនហាត់ប្រាណខ្លះ ឬការគេងលក់ស្រួល? ការទុកពេលវេលាសម្រាប់ការថែទាំខ្លួនឯងជា អាទិភាពអាចជួយអ្នកកាត់បន្ថយភាពតានតឹង ដែលប្រហែលជាអាចប្រើ ការបានសម្រាប់អ្នក។

ទូរសព្ទទៅ Washinton Listens តាមលេខ ១-៨៣៣-៦៨១-០២១១។ សេវាបកប្រែតាមទូរសព្ទ នឹងមានផ្ដល់ជូន។ ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតខូវីដ-១៩ វ៉ាស៊ីនតោនបានបើកដំណើរការកម្មវិធីគាំទ្រមួយមានឈ្មោះថា Washington Listens។ អ្នកដែលប្រើសេវា Washington Listens នឹងទទួលបានការគាំទ្រក្នុងការគ្រប់គ្រងភាព តានតឹងដែលចេះតែកើនឡើង និងទប់ទល់នឹងការផ្លាស់ប្តូរដោយសារជំងឺខូវីដ-១៩។ Washington Listens មានផ្ដល់ជូនដល់មនុស្សគ្រប់គ្នានៅវ៉ាស៊ីនតោន ដើម្បីនិយាយទៅ កាន់អ្នកឯកទេសគាំទ្រ។ អ្នកទូរសព្ទចូលនឹងទទួលបានការគាំទ្រនិងការភ្ជាប់ទៅនឹងធនធាន សហគមន៍នៅក្នុងតំបន់របស់ពួកគេ។ កម្មវិធីនេះមានលក្ខណៈជាអនាមិក។

ប្រសិនបើអ្នកកំពុងមានវិបត្តិ ហើយត្រូវការនិយាយជាមួយនរណាម្នាក់ដើម្បីទទួល បានការប្រឹក្សាយោបល់ មានជំរើសពីរបីដែរ។

  • ខ្សែទូរសព្ទ Disaster Distress Helpline នឹងផ្តល់ការប្រឹក្សាវិបត្តិបន្ទាន់ សម្រាប់ មនុស្សដែលកំពុងមានវិបត្តផ្លូវអារម្មណ៍ ទាក់ទងនឹងគ្រោះមហន្តរាយដែលបង្ក រឡើងដោយធម្មជាតិឬមនុស្ស។ សូមទូរសព្ទទៅលេខ ១-៨០០-៩៨៥-៥៩៩០។ នៅពេលពួកគេឆ្លើយតប ចូរនិយាយភាសារបស់អ្នកដើម្បីទទួលបានសេវាបកប្រែ។ ខ្សែទូរសព្ទជំនួយនេះនឹងបើក ២៤ ម៉ោងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។
  • Crisis Connections មានបណ្តាញដោះស្រាយវិបត្តិ ២៤ ម៉ោង ដែលផ្តល់ជំនួយភ្លាមៗ ដល់បុគ្គល គ្រួសារ និងមិត្តភក្តិរបស់មនុស្សដែលមានវិបត្តិផ្លូវចិត្ត។ វាបម្រើសេវា ដល់ប្រជាជនដែលរស់នៅក្នុងខោនធី King។ សេវាបកប្រែតាមទូរសព្ទនឹងមាន ផ្ដល់ជូន។ ទូរសព្ទទៅលេខ ១-៨៦៦-៤២៧-៤៧៤៧។
  • ខ្សែទូរសព្ទ National Suicide Prevention Lifeline ផ្តល់នូវធនធានទាក់ទងនឹងការ បង្ការនិងវិបត្តិ សម្រាប់មនុស្សដែលគិតអំពីការធ្វើអត្តឃាត។ មនុស្សជាទីស្រឡាញ់ក៏ អាចទូរសព្ទទៅខ្សែទូរសព្ទនេះ ដើម្បីទទួលបានធនធានដើម្បីជួយគ្រួសារនិងមិត្តភក្តិ របស់ពួកគេបានផងដែរ។ ទូរសព្ទទៅលេខ ១-៨០០-២៧៣-៨២៥៥។ ខ្សែទូរសព្ទ ពិសេសនេះនឹងបើក ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍។ មានខ្សែទូរសព្ទ ពិសេសមួយសម្រាប់អតីតយុទ្ធជន។ ទូរសព្ទទៅលេខ ១-៨០០-២៧៣-៨២៥៥ ហើយបន្ទាប់មកចុចលេខ ១។ ប្រសិនបើអ្នកថ្លង់និងពិបាកស្តាប់ សូមទូរសព្ទទៅលេខ ១-៨០០-៧៩៩-៤៨៨៩។
ធនធានទាក់ទងនឹងចំណីអាហារ

ប្រសិនបើអ្នកមានកូនអាយុ ១៨ ឆ្នាំឬក្មេងជាងនេះ ពួកគេអាចទទួលបានចំណីអាហារដោយ ឥតគិតថ្លៃពីសាលារៀន។ មនុស្សពេញវ័យដែលពិការដែលបានចុះឈ្មោះក្នុងកម្មវិធីអប់រំ ក៏អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអាហារនៅសាលាផងដែរ។ ក្នុងករណី ជាច្រើន អាហារទាំងនេះនឹងត្រូវបានចែកចាយឬទម្លាក់នៅទីតាំងក្រៅសាលា ដូចជាចំណត ឡានក្រុង។ ទាក់ទងសាលារៀនស្រុករបស់អ្នក ដើម្បីរកមើលថាតើពួកគេផ្តល់ជូនអាហារ ដោយឥតគិតថ្លៃឬអត់។

សម្រាប់អ្នកមានផ្ទៃពោះ ម្តាយថ្មោងថ្មី និងកុមារអាយុដែលក្រោម៥ឆ្នាំ អ្នកអាចទទួលបាន អាហារ តាមរយៈកម្មវិធីស្ត្រី ទារក និងកុមារ (WIC) របស់ Department of Health (ក្រសួង សុខាភិបាល)។ សម្រាប់ជំនួយផ្នែកភាសា សូមទូរសព្ទទៅលេខ ១-៨៦៦-៦៣២-៩៩៩២។

ធនាគារស្បៀងអាហារអាចផ្លាស់ប្តូរម៉ោងរបស់ពួកគេឬអាចត្រូវបានបិទសម្រាប់ការធ្វើចរាចរណ៍ដោយដើរចូល ដោយសារតែតម្រូវការអាហារកើនឡើងក្នុងអំឡុងពេលផ្ទុះជំងឺខូវីដ-១៩។ សូមទូរសព្ទមុនពេលទៅ។ Northwest Harvest គឺជាបណ្តាញធនាគារស្បៀងអាហារទូទាំងរដ្ឋ មួយ។ វាយបញ្ចូលឈ្មោះទីក្រុងរបស់អ្នកទៅក្នុងប្រអប់ខាងឆ្វេងប្រអប់បៃតងនៅលើ វេបសាយនេះ។

ប្រសិនបើអ្នករស់នៅភាគខាងកើតវ៉ាស៊ីនតោន អ្នកអាចរកឃើញបញ្ជីធនាគារស្បៀង អាហារនៅ Second Harvest។ ជ្រើសរើសខោនធីរបស់អ្នកនៅលើវេបសាយនេះ សម្រាប់បញ្ជីធនាគារស្បៀងអាហារនៅក្នុងតំបន់របស់អ្នក។

ប័ណ្ណអត្ថប្រយោជន៍អាហារមូលដ្ឋាន

ប័ណ្ណអត្ថប្រយោជន៍អាហារមូលដ្ឋាន (EBT) អាចត្រូវបានប្រើប្រាស់ ដើម្បីទិញអាហារ ហើយមានផ្តល់ជូនសម្រាប់មនុស្សជាច្រើន។ ពលរដ្ឋអាមេរិកអាចដាក់ពាក្យសុំអត្ថប្រយោជន៍ នេះនៅលើ ទំព័រអាហារជាមូលដ្ឋាន នៅលើគេហទំព័រ Department of Social and Health Services (ក្រសួងសេវាសង្គមកិច្ច និងសុខាភិបាល) នៃរដ្ឋវ៉ាស៊ីនតោន (DSHS)។

ចំណាំ៖រដ្ឋាភិបាលសហព័ន្ធបានពន្យារពេលលក្ខខណ្ឌការងារដែលអនុវត្តចំពោះមនុស្សពេញវ័យមួយចំនួនក្នុងអំឡុងពេលមានវិបត្តិនេះ។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធពិតជាទាមទារអ្នកជា ពលរដ្ឋអាមេរិក ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់អត្ថប្រយោជន៍នេះ។

ប័ណ្ណបែបឥណពន្ធដូចប័ណ្ណដែលបានពិពណ៌នាខាងលើមានផ្តល់ជូនសម្រាប់អ្នកមិនមែនពលរដ្ឋជាច្រើននាក់ដែលបំពេញបានតាមលក្ខខណ្ឌនៃកម្មវិធីផ្សេងទៀត។ អ្នកអាចដាក់ពាក្យសុំអត្ថប្រយោជន៍ នេះជាមួយ កម្មវិធីជំនួយស្បៀងអាហាររដ្ឋ របស់ DSHS (តែជាភាសាអង់គ្លេសប៉ុណ្ណោះ)។

ព័ត៌មាននិងធនធានសម្រាប់គ្រួសារ

នេះគឺជាពេលវេលាដ៏តានតឹងសម្រាប់គ្រួសារទាំងមូល។ នេះគឺជាគន្លឹះខ្លះៗអំពីវិធីដោះ ស្រាយស្ថានការណ៍នេះជាមួយកូនៗរបស់អ្នក៖

រៀបចំការពិភាក្សាក្នុងគ្រួសារនៅកន្លែងដែលមានផាសុកភាព និងលើកទឹកចិត្តសមាជិក គ្រួសារឱ្យសួរសំណួរ។ ពិចារណាឱ្យមានការពិភាក្សាដាច់ដោយឡែកជាមួយកុមារតូចៗ ដើម្បីប្រើភាសាដែលពួកគេអាចយល់ និងដើម្បីដោះស្រាយការភ័យខ្លាចជាក់លាក់ឬ ការយល់ខុសរបស់ពួកគេ។

ទោះបីជាអ្នកចាំបាច់ត្រូវការព័ត៌មានក៏ដោយ ចូរកាត់បន្ថយការពាក់ព័ន្ធជាមួយកន្លែង ផ្សព្វផ្សាយឬប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចជំរុញឱ្យមានការភ័យខ្លាចឬភាពស្លន់ស្លោ។ ត្រូវយល់ដឹងជាពិសេស (និងកម្រិត) លើចំនួនពេលវេលាលើការផ្សព្វផ្សាយឬប្រព័ន្ធ ផ្សព្វផ្សាយដែលកូនៗរបស់អ្នកបានប្រើពាក់ព័ន្ធនឹងរោគរាតត្បាតនេះ។

ផ្តោតលើការគាំទ្រដល់កុមារដោយលើកទឹកចិត្តឱ្យមានសំណួរ និងជួយពួកគេឱ្យយល់ ពីស្ថានភាពបច្ចុប្បន្ន។

  • និយាយអំពីអារម្មណ៍របស់ពួកគេ ហើយបញ្ជាក់ដល់ពួកគេ។
  • ជួយពួកគេបង្ហាញពីអារម្មណ៍របស់ពួកគេ តាមរយៈការគូររូបឬសកម្មភាពផ្សេងទៀត។
  • បញ្ជាក់ឱ្យច្បាស់អំពីព័ត៌មានមិនត្រឹមត្រូវឬការយល់ច្រឡំអំពីវិធីដែលវីរុសរាលដាល ហើយថាមិនមែនរាល់ជំងឺផ្លូវដង្ហើមគឺជាវីរុសកូរ៉ូណាប្រភេទថ្មីនេដែលអាចបង្កឱ្យមាន ជំងឺខូវីដ-១៩ទេ។
  • ផ្តល់ការលួងលោមនិងការអត់ធ្មត់បន្ថែមបន្តិច។
  • សូមពិនិត្យមើលកូនរបស់អ្នកឱ្យបានទៀងទាត់ ឬនៅពេលដែលស្ថានភាពប្រែប្រួល។
  • រក្សាកាលវិភាគគ្រួសាររបស់អ្នកអោយបានសមស្រប នៅពេលទាក់ទងនឹងម៉ោងចូលគេង អាហារ និងលំហាត់។
  • ទុកពេលឱ្យធ្វើអ្វីៗនៅផ្ទះដែលធ្វើឱ្យអ្នកនិងគ្រួសារអ្នកមានអារម្មណ៍ធូរស្រាលក្នុង ស្ថានភាពតានតឹងផ្សេងៗ ដូចជា ការអាន ការមើលភាពយន្ត ការស្តាប់ចំរៀង ការលេងហ្គេម ការហាត់ប្រាណ ឬការចូលរួមសកម្មភាពសាសនា (ការអធិស្ឋាន ចូលរួមក្នុងសេវាអ៊ីនធឺណិត)។
  • ទទួលស្គាល់ថាអារម្មណ៍ ដូចជាភាពឯកា ភាពធុញទ្រាន់ ការភ័យខ្លាចឆ្លងជំងឺ ការភ័យបារម្ភ ភាពតានតឹង និងភាពស្លន់ស្លោ គឺជាប្រតិកម្មធម្មតាចំពោះស្ថានភាពតានតឹងដូចជាជំងឺរាតត្បាត។
  • ជួយក្រុមគ្រួសាររបស់អ្នកចូលរួមក្នុងសកម្មភាពសប្បាយរីករាយនិងមានអត្ថន័យ ប្រកបដោយភាពស៊ីសង្វាក់គ្នាជាមួយតម្លៃគ្រួសារនិងវប្បធម៌របស់អ្នក។
ធនធាននិងព័ត៌មានបន្ថែម

Washington State Commission on Asian Pacific American Affairs